គម្រោងព្រលានយន្តហោះភ្នំពេញថ្មី ដោះស្រាយវិវាទដីបានជាង ៤៣% ហើយ

វិវាទដីធ្លីដែលប៉ះពាល់ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី តម្លៃជាង១,៥ ពាន់លានដុល្លារ របស់ក្រុមហ៊ុន OCIC មកទល់ពេលនេះ បានដោះស្រាយរួចរាល់ជាង ៤៤%ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ។

របាយការណ៍ដដែលបានឱ្យដឹងថា គិតចាប់ពីពេលចាប់ផ្តើមដោះស្រាយ មកទល់ខែធ្នូឆ្នាំ ២០២០ ដីដែលបានដោះស្រាយរួចមានសរុបជាង ១,១ពាន់ហិកតា ឬស្មើនឹង ៤៣,៧៥ % នៃផ្ទៃដីសរុបជាង ២,៦ ពាន់ហិកតា។

លើសពីនេះ ក្រសួងក៏បានចុះពិនិត្យទីតាំងដែលមានវិវាទជាបន្តបន្ទាប់ ហើយកន្លងមកបានរៀបចំកិច្ចសន្យាទិញលក់ដីនៅទីតាំងព្រលានថ្មីនេះ ចំនួន ១៥០កិច្ចសន្យា ដើម្បីត្រៀមឱ្យម្ចាស់ដីចុះហត្ថលេខា។

គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះភ្នំពេញថ្មីដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារអាមេរិកនេះ បច្ចុប្បន្នកំពុងអភិវឌ្ឍដោយក្រុមហ៊ុន OCIC ហើយគ្រោងនឹងបញ្ចប់ការសាងសង់ដំណាក់កាលទី១ នៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម)

តួលេខចុងក្រោយដែលទទួលបានកាលពីខែមេសា ឆ្នាំ ២០២០ ព្រលានថ្មីនេះ សម្រេចការសាងសង់ប្រមាណ ៣០% ហើយ។ ប៉ុន្តែមកទល់បច្ចុប្បន្នក្រុមហ៊ុន OCIC នៅតែមិនទាន់បង្ហើបពីវិវឌ្ឍនភាពថ្មីណាមួយនៅឡើយទេ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]