គម្រោងវិនិយោគកោះទន្សាយតម្លៃ ១៣០លានដុល្លារ ចាប់ផ្តើមដំណើរការសាងសង់

គម្រោងវិនិយោគអភិវឌ្ឍន៍ចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា នៅកោះទន្សាយ ដែលវិនិយោគដោយក្រុមហ៊ុន ទ្រី ភាពគ្រុប តម្លៃជាង ១៣០លានដុល្លារ បានចាប់ផ្តើមដំណើរការសាងសង់ហើយ។

លោក វ៉ោ សុខា អភិបាលរងខេត្តកែប បានឱ្យដឹងកាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ ថា ការដ្ឋានសាងសង់គម្រោងវិនិយោគកោះទន្សាយ ចាប់ផ្តើមកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ ដោយក្រុមការងារនៃក្រុមហ៊ុន បានដឹកជញ្ជូនគ្រឿងចក្រនិងសម្ភារសាងសង់ចូលទៅកោះរួចរាល់ហើយ។

គម្រោងវិនិយោគកោះទន្សាយនេះ ទទួលបានលិខិតអនុញ្ញាតវិនិយោគពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីខែកុម្ភៈ ឆ្នាំ២០១៩ ដោយផ្តោតលើការវិនិយោគរីសត មានដូចជាសណ្ឋាគារផ្កាយ ៥ តំបន់លំនៅដ្ឋាន អគារពាណិជ្ជកម្ម កន្លែងកម្សាន្តតាមឆ្នេរ និងការជិះកន្រ្តក់លើអាកាសជាដើម។

លោក វ៉ៅ សុខា លើកឡើងថា ក្រុមហ៊ុនធ្វើការអភិវឌ្ឍលើផ្ទៃដី ១៤០ ហិកតា ហើយ ការអភិវឌ្ឍចែកជាដំណាក់កាលៗ។

លោក បន្តថា៖ «នៅពេលមានការអភិវឌ្ឍគម្រោងវិនិយោគនៅលើកោះទន្សាយ នឹងជួយទាក់ទាញភ្ញៀវទេសចរបន្ថែម ហើយក៏ជាការរួមចំណែកដល់ការអភិវឌ្ឍនិងការវិនិយោគនៅខេត្តកែបទាំងមូលផងដែរ»។

គួរបញ្ជាក់ថា មុនក្រុមហ៊ុន ទ្រី ភាព គ្រុប រដ្ឋាភិបាលធ្លាប់បានប្រគល់សិទ្ធិវិនិយោគលើកោះទន្សាយចំនួន ២ក្រុម ប៉ុន្តែអាជ្ញាបណ្ណត្រូវបានដកមកវិញ បន្ទាប់ពីក្រុមហ៊ុនមិនមានសកម្មភាពអភិវឌ្ឍន៍តាមផែនការ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]