គម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តស្ដង់ដាតម្លៃ ៣២លានដុល្លារ ក្រោមជំនួយ ADB សម្រេច៧៥%

គម្រោងសាងសង់ និងកែលម្អប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ ក្រោមកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៣២លានដុលា្លរ ក្នុងខេត្តកំពង់ចាម សម្រេចការសាងសង់បាន ៧៥% ហើយ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំអង្គភាពជំនាញ និងមន្ត្រីបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពនៃគម្រោង កាលពីថ្ងៃទី១៩ កុម្ភៈ កន្លងទៅ។

គម្រោងនេះ នឹងផ្ដល់ប្រព័ន្ធស្រោចស្រពដល់ខេត្ត ២ គឺស្រុកស្រីសន្ធរ នៃខេត្តកំពង់ចាម ( ៦ឃុំ ឬ២១ភូមិ) និងស្រុកខ្សាច់កណ្តាល នៃខេត្តកណ្ដាល (២ឃុំ ឬ ៥ភូមិ)។

គម្រោង រួមមានប្រឡាយមេ ចំនួន ១២ ខ្សែ និងប្រឡាយរង ៤៦ខ្សែ មានប្រវែងសរុបប្រមាណ ១០៥ គីឡូម៉ែត្រ ក៏ដូចជាស្ថានីយបូមទឹកទំនើបពីទន្លេមេគង្គរង ដែលអាចស្រោចស្រពលើផ្ទៃដីរដូវវស្សា ប្រមាណ ៨០០០ហិកតា និងរដូវប្រាំងប្រមាណ ៨០០០ហិកតា។

សូមបញ្ជាក់ថា គម្រោងសាងសង់ធារាសាស្ត្រនេះ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ដែលការដ្ឋានចាប់ផ្ដើមកាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២០ ។

បើតាមផែនការគឺត្រូវបានសាងសង់រួចរាល់ហើយ តែដោយសារការរីករាលនៃជំងឺកូវីដ-១៩ បានបង្កភាពយឺតយាវ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]