គម្រោងសាងសង់ផ្លូវ ១១ខ្សែ តម្លៃ១០០លានដុល្លារនៅខេត្តព្រះសីហនុសម្រេចបានជាង២១%ហើយ

រដ្ឋាភិបាលកាលពីពេលថ្មីនេះ សម្រេចឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនស្ថាបនាផ្លូវ ១១ខ្សែបន្ថែមទៀតនៅខេត្តព្រះសីហនុ ដែលគម្រោងនឹងត្រូវចំណាយទុនក្នុងការសាងសង់ប្រមាណ ១០០លានដុល្លារ។ នេះបើយោងតាមការលើកឡើងរបស់អភិបាលក្រុងព្រះសីហនុ លោក អ៊ី សុខឡេងកាលពីថ្ងៃទី ១៤ មករា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ត លោក អ៊ី សុខឡេង បានមានប្រសាន៍ថា៖ « ផ្លូវ១១ ខ្សែ ដែលកំពុងសាងសង់គឺសម្រេចបាន២១% ហើយ ក្នុងនោះផ្លូវដែលមានប្រវែងខ្លី គឺស្ថាបនាជិតនឹងរួចរាល់ នៅឡើយតែផ្លូវ ៤៦B ដែលមានប្រវែង ៤៣ គ.ម ដែលនៅកំពុងតែសាងសង់»។

លោកបានបន្ថែមថា ផ្លូវដែលកំពុងសាងសង់នេះ ជាសមិទ្ធផលដែលកើតឡើងនៅក្នុងស្រុកចំនួន២ គឺស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។

គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវ ១១ ខ្សែនេះ ជាគម្រោងបន្ថែមពីលើគម្រោងផ្លូវ ៣៤ ខ្សែ ដែលទើបតែស្ថាបនារួចកាលពីថ្មីៗនេះ ដោយប្រើថវិកាជិត ៣០០ លានដុល្លារ។ (អានបន្ថែម)

ក្រៅពីគម្រោងទាំង២ នេះ ខេត្តព្រះសីហនុក៏កំពុងមានគម្រោងធំជាច្រើនទៀត ដូចជាផ្លូវល្បឿនលឿន កំពង់ផែ ព្រលានយន្តហោះអន្តរជាតិ អាងប្រព្រឹត្តកម្មទឹកកខ្វក់ និងទីលានចាក់សម្រាមជាដើម ដែលនឹងបង្ហាញខ្លួនជាបន្តបន្ទាប់។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]