គម្រោងសួនឧស្សាហកម្មទំហំ ៥០០ ហិកតា ខេត្ត​កំពង់ស្ពឺ ជាដង្ហើមសេដ្ឋកិច្ចមួយក្រោយវិបត្តិកូវីដ

គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់​អ្នក​ឧកញ៉ា​ ពុង​ ឃាវ​សែ មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ផ្លូវ​ ៥១ និង​ ៤៤ នឹងក្លាយជាដង្ហើមសេដ្ឋកិច្ចកម្ពុជា ក្រោយ​វិបត្តិកូវីដ ១៩​ បញ្ចប់​ទៅ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ថ្លែង​ប្រាប់​​ទស្សនាវដ្ដី និង​អចលនទ្រព្យ​ កាលពីថ្ងៃ​ទី ២៥ មិថុនា ២០២០ ថា គម្រោងអភិវឌ្ឍន៍តំបន់ឧស្សាហកម្មទំហំប្រមាណ ៥០០ ហិកតារបស់​អ្នក​ឧកញ៉ា ពុង​ ឃាវ​សែ នេះ គឺ​ជា​សក្ដានុពល​សេដ្ឋកិច្ច​​ដ៏​ល្អមួយ ព្រោះ​គម្រោង​នេះ​​អាចកៀរគររោង​ចក្រ​ចេញ​ពី​ទីក្រុង​ ដើម្បី​ទុក​​​​​​​​​​​​​​​​​​ដី​អភិវឌ្ឍន៍​អគារ​ខ្ពស់​ៗ​ ដែល​មាន​​លក្ខណៈជា​អគារ​ពាណិជ្ជកម្ម​បាន។

លោក​បាន​បន្ថែម​ថា​៖ «គម្រោងនេះ​ អាច​ផ្ដល់​ឱកាសក្នុង​ការ​ពង្រីក​ និង​អភិវឌ្ឍន៍​ សម្រាប់​តំបន់​ទី​រួម​ខេត្ត​កំពង់​ស្ពឺ​ពីចន្លោះ​ផ្លូវ​ ៥១ និង​ ៤៤ ឲ្យទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់​ ជា​ពិសេស​គម្រោង ៥០០ ហិក​តា គម្រោង ១ម៉ឺន ហិកតា​ និង​គម្រោង​ផ្សេងៗ​ ដែលនឹង​អនុម័ត​ដោយ​ CDC (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) ដែល​ផ្ដល់ឱកាសដល់​រោងចក្រ​ និង​សហគ្រាសផ្សេងៗទៀត​…។ ហើយ​តំបន់​នេះ​នឹង​ក្លាយ​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​សំខាន់ ដូច​ផ្លូវ​វេងស្រេង កាលពី បី​ ទៅ​ ប្រាំ​ឆ្នាំ​មុន​អញ្ចឹង​ វា​នឹង​ចាប់​ផ្ដើ​ម​រីក​ចម្រើន​បន្ដិច​ម្ដងៗ​នៅ​តំបន់​ទាំង​អស់​ហ្នឹង​។»

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​សារព័ត៌មាន Khmer Times អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុនកំពុង​តែ​អភិវឌ្ឍ​គម្រោងសួនឧស្សាហកម្ម នៅ​ខេត្ត​កំពង់​ស្ពឺ​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​លេខ ៥១ ហើយ​ក៏​កំពុង​ស្វែង​រក​ដៃគូ​​សហការ​ជាមួយក្រុមហ៊ុនចិនធំ​មួយ​ដែល​មានឯកទេសខាងគ្រឿងម៉ាស៊ីនសំណង់ដើម្បីបង្កើតរោងចក្រនៅតំបន់នោះ។បច្ចុប្បន្ន គម្រោងនេះ ​​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចរចានៅឡើយ។

អ្នកឧកញ៉ា បាន​បន្ថែម​ថា ក្រុម​ហ៊ុន​បាន​ចំណាយទុន​ប្រមាណ ២០ លាន​ដុល្លារ​សម្រាប់​ទិញ​ដី ​និង​១០ លានដុល្លារទៀត សម្រាប់​ការ​អនុវត្ត​ការ​ងារ​បឋម​ដូច​ជា ការ​ចាក់បំពេញដីនិងរៀបចំប្រព័ន្ធលូទឹកភ្លើង ជាដើម។ សម្រាប់​ការ​ចំណាយ​ទឹកប្រាក់ប្រមាណ ៣០ លានដុល្លារនេះ ក្រុម​ហ៊ុន​រំពឹងថាអាចចាប់ផ្តើម​គម្រោង ក៏ដូច​ជា​ ទាក់ទាញវិនិយោគិន ឲ្យ​មក​វិនិយោគ​លើ​សួនឧស្សាហកម្មនេះ​។

ថ្វីត្បិត​តែ​មាន​ការលំបាក​ក្នុង​ការ​ស្វែង​រក​វិនិយោគិន​ចិន ​មក​វិនិយោគ​ក៏​ដោយ រហូតមកដល់ពេលនេះមាន ក្រុមហ៊ុនបរទេស ៤ ទៅ ៥ បានចុះកិច្ចព្រមព្រៀង និង​ទិញដីនៅតំបន់នេះ​រួច​ទៅហើយ ប៉ុន្តែមិន​ទាន់​បាន​ចាប់​ផ្ដើម​ដំណើរ​ការសាងសង់​រោងចក្រ​ពួក​គេ​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ផង​ដែរថា គម្រោង​អភិវឌ្ឍន៍​ធំៗ​មួយ​ចំនួន ​បាន​និង​កំពុងតែ​សាងសង់​ក្នុង​ខេត្ត​កំពង់​ស្ពឺ​រួម​មាន​ គម្រោងមជ្ឈមណ្ឌលឧស្សាហកម្ម ខេម អឹម ជេ ឬ Cam MJ Development Park Co., Ltd. របស់​ក្រុមហ៊ុនខ្នាតយក្ស Prince Real Estate លើផ្ទៃដីជាង ២៤ ហិកតា។ (អាន​បន្ថែម​) និង​គម្រោង​សាងសង់​កីឡដ្ឋានថ្មីស្ដង់​ដារ​អន្តរជាតិ​តម្លៃជាង ២ លានដុល្លារ សម្រាប់​ចូលរួមប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជានឹងធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅឆ្នាំ២០២៣ ផងដែរ៕(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]