គេថាវិបត្តិកូវីដជាឱកាសទិញអចលនទ្រព្យបានថោក តែហេតុអ្វីចំនួនការទិញលក់ធ្លាក់ចុះទៅវិញ?

ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅកម្ពុជាទទួលរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិកូវីដ។ ប៉ុន្តែគ្រប់ពេលដែលសួរទៅអ្នកវិភាគ ឬអ្នកជំនាញ ពួកគេតែងតែឆ្លើយថាជាឱកាសៗ ព្រោះអាចទិញអចលនទ្រព្យបានក្រោមតម្លៃទីផ្សារ។

ផ្ទុយទៅវិញ បើសង្កេតតាមភាពជាក់ស្ដែង គឺឃើញថាមានភាពស្ងប់ស្ងាត់ ហើយបើយោងតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុ លោក ច្រឹក សុខនីម ចំនួនការទិញលក់នៅឆ្នាំ ២០២០ បានធ្លាក់ចុះប្រមាណ ១៥% ទៅ ២០% ឯណោះ។

តើហេតុអ្វីជាឱកាស តែការទិញលក់ធ្លាក់ចុះទៅវិញ?

លោក គាម សៀកឡុង ទីប្រឹក្សាគាំទ្រអាជីវកម្មអចលនវត្ថុនៃសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលវត្ថុកម្ពុជា បានពន្យល់ថា ការពិតស្ថានភាពបែបនេះជាឱកាស តែមាន ២ កត្តាធំៗ ធ្វើឱ្យការទិញលក់ធ្លាក់ចុះ។

«កត្តា ទី១ អ្នកមានលុយ គឺគេមិនមែនឃើញថោកចេះតែទិញទេ គេគិតវិភាគមើលដែរ។ ជាឱកាសទិញបានថោកពិតមែន តែទិញហើយចំណេញឬអត់ មានឱកាសឡើងថ្លៃឬអត់ក្រោយចប់កូវីដ ពោលគឺគេទិញរើសអចលនទ្រព្យណាដែលល្អប៉ុណ្ណោះ។ ដូច្នេះ មិនមែនថាគ្មានអ្នកទិញលក់ទេ តែដោយសារគេទិញប្រយ័ត្នជាងមុន ទើបមើលទៅដូចជាស្ងាត់»។

«កត្ដាទី ២ ចរន្តទិញលក់នៅកម្ពុជាជិតពាក់កណ្ដាលពឹងផ្អែកលើជនបរទេស ហើយដោយសារតែវិបត្តិកូវីដ ទើបធ្វើឱ្យទីផ្សារបាត់បង់ការទិញលក់មួយចំណែកធំនេះទៅ»។

បើនិយាយឱ្យខ្លី កាលៈទេសៈនេះ ជាឱកាសសម្រាប់វិនិយោគិនដែលមានបទពិសោធន៍ មានថវិកាខ្ពស់ និងមានចរន្តសាច់ប្រាក់សល់ច្រើន ព្រោះត្រូវការពេលដើម្បីឱ្យអចលនទ្រព្យឡើងថ្លៃវិញ។

លើសពីនេះ មិនមែនគ្រប់កន្លែងដែលលក់ក្រោមតម្លៃទីផ្សារជាឱកាសនោះទេ ព្រោះកន្លែងខ្លះលក់ថោកមែន តែមិនងាយឡើងវិញនោះទេ។

ទោះជាយ៉ាងក្ដី លោក សៀកឡុង នៅតែមានសុទិត្ថិនិយមថាឆ្នាំ ២០២១ នេះ ទីផ្សារអចលនទ្រព្យនឹងងើបឡើងវិញ ដោយសារប្រទេសនីមួយៗចាប់មានវ៉ាកស៊ាំង ជាកត្ដាទាក់ទាញវិនិយោគិនពីក្រៅប្រទេស។

គួរបញ្ជាក់ផងដែរ អ្នកជំនាញរូបនេះ រួមគ្នាជាមួយអ្នកវិភាគ ២ រូប ទៀត ធ្លាប់បានចែករំលែកយុទ្ធសាស្រ្តចំនួន ៧ ដែលធ្វើឱ្យចង់អ្នកវិនិយោគលើអចលនទ្រព្យចំណេញច្រើន ជាពិសេសក្នុងកាលៈទេសៈបែបនេះ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]