ចិនជួយកម្ពុជាជាង ៥៣លានយ័ន ជួសជុលអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី

ចិន សម្រេចផ្តល់ជំនួយឥតសំណងចំនួន ៥៣,២លានយ័ន ស្មើប្រមាណជាង ៧,៣លានដុល្លារអាមេរិក សម្រាប់ការងារជួសជុល កែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤។

ប្រភពដដែលបានឱ្យដឹងថា ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចព្រមព្រៀងអនុវត្តគម្រោងជួសជុលកែលម្អអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចុះហត្ថលេខាដោយឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី Zhong Jie ទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤។

ក្នុងពិធីចុះហត្ថលេខាខាងលើនេះ ឯកឧត្តម វង្សី វិស្សុត បាន​ឱ្យដឹងថា កម្ពុជា-ចិន កំពុងបន្តពង្រឹងនិងពង្រីកទំនាក់ទំនង ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសផ្តោតលើក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើមឆ្នាំ២០២៤នេះ ដែលជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន”។

ជាមួយនឹងក្របខណ្ឌខាងលើនេះ កម្ពុជា​-ចិន ក៏មានក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ ដែលកំពុងអនុវត្តគម្រោងជាច្រើន រួមមាន៖ ១)-ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ, (២)-ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, (៣)-អា​កា​ស​យានដ្ឋានអន្តរជាតិសៀមរាបថ្មី ខណៈដែល ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ក៏នឹងលេចរូបរាងនាពេលខាងមុខ ដែលនឹងចូលរួមបង្កើនការភ្ជាប់បណ្តាញគមនាគមន៍ ដែលជាកត្តាដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារនិងប្រាក់ចំណូលជូនប្រជាជន។

ទន្ទឹមនឹងនេះ ភាគីចិន បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗទៀត សម្រាប់វិស័យ សង្គម-វប្បធម៌ ជាច្រើន ក្រោមជំនួយអភិវឌ្ឍន៍ រួមមាន ពហុកីឡាដ្ឋានជាតិមរតកតេជោ, មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនខេត្តត្បូងឃ្មុំ, អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ និងជំនួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]