ចិនបានបញ្ចប់ការសាងសង់ស្ពានដ៏វែងជាងគេនៅអាស៊ាន

ក្រុមហ៊ុនចិន(CSCEC) បានប្រកាសកាលពីថ្ងៃទី០២ ខែមករា ថាខ្លួនបានបញ្ចប់ការសាងសង់ស្ពាន(Temburong Bridge) តម្លៃ ១.៧ ប៊ីលានដុល្លា ដែលជាផ្នែករបស់ខ្លួននៅប្រទេសប្រ៊ុយណេរួចរាល់ហើយ។

ស្ពានដ៏វែងគួរឱ្យស្ងើបមួយនេះ នឹងផ្តល់ជាប្រយោជន៍ដ៏ច្រើនលើសលុបក្នុងការតភ្ជាប់ដី រវាង Bandar Seri Begawan ជារាជធានីរបស់ប្រទេសស៊ុលតង់ និង ស្រុកTemburong ប្រទេសប្រ៊ុយណេ។

ប្រទេសប្រ៊ុយណេ ត្រូវបានបែងចែកជាពីរតំបន់គឺ រដ្ឋ Sarawak របស់ប្រទេសម៉ាឡេស៊ី និង ស្ពាន៣០ គីឡូម៉ែត្រ ហើយត្រូវបានភ្ជាប់ត្រង់ពីរចំនុចគឺនៅចំនុចច្រកចូល ដែលនឹងជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរដល់ទៅ ៣០ នាទី។

ក្រោយពេលបើកសម្ពោធរួច ស្ពាននេះនឹងក្លាយជាស្ពានដែលវែងជាងគេនៅអាស៊ាន បន្ទាប់ពីស្ពានលំដាប់ទីពីរប្រវែង ២៤ គីឡូម៉ែត្រ មានឈ្មោះថា Second Penang Bridge ។

ក្រុមហ៊ុនចិន(CSCEC) បានចាប់ផ្តើមសាងសង់ស្ពាននេះតាំងពីខែ តុលា ឆ្នាំ ២០១៥ ហើយបានទាមទារឱ្យមានដំណោះស្រាយលើការរចនាប្លង់ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងបានពុះពាររាល់ឧបសគ្គជាច្រើនថែមទៀតផង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]