ចំណូលកំពង់ផែក្រុងព្រះសីហនុកើនឡើង ៤៥៥% ក្នុងត្រីឆមាសទី១ ខណៈចំណតថ្មីត្រៀមសាងសង់ឆាប់ៗ

ចំណូលរបស់កំពង់ផែស្វ័យតក្រុងព្រះសីហនុ មានអត្រាកំណើនខ្ពស់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២១ នេះ ខណៈកំពង់ផែកំពុងពង្រីកបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើយតបទៅនឹងកំណើនចរាចរណ៍ទំនិញ និងកំណើនសេដ្ឋកិច្ចជាតិ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានបង្ហាញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន នៅថ្ងៃទី១២ ខែសីហា នេះថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ចំណូលសុទ្ធសរុប ជាង ១៤,០៧៥ ប៊ីលានរៀល (សមមូលនឹង ១២,៤៨ លានដុល្លារ) កើនឡើង ៤៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណូលកំពង់ផែកើនឡើងនេះ ឆ្លុះបញ្ជាំងពីសកម្មភាពអាជីវកម្មរបស់កំពង់ផែដែលរីកចម្រើន ស្របពេលដែលកំពង់ផែគ្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម។

តាមផែនការ កំពង់ផែស្វ័យតក្រុងព្រះសីហនុ គ្រោងកសាងចំណតនាវា ដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤,៥ម៉ែត្រ។ គម្រោងនេះ នឹងត្រូវកសាងនៅក្រោមកម្ចីជំនួយអភិវឌ្ឍន៍ (ODA) របស់ប្រទេសជប៉ុន ដែលមានទឹកប្រាក់ ២១៨លានដុល្លារ។ (អានបន្ថែម)

តាមការគ្រោងទុក គម្រោងនេះ នឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២១នេះ ដែលបច្ចុប្បន្ន កំពុងស្ថិតនៅក្នុងការគូសប្លង់ និងគ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]