ចំនួនផ្សារទំនើបកើនឡើងហួសពីសមត្ថភាពចំណាយរបស់ប្រជាជនខ្មែរ

ចំនួនផ្សារទំនើបថ្មីៗ បាននិងកំពុងកើនឡើងជាបន្តបន្ទាប់ ខណៈចំនួនអ្នកមានថវិកាចំណាយចូលផ្សារទំនើប គឺស្ថិតនៅដដែល ដែលជាសញ្ញាណបង្ហាញថាមានការផ្គត់ផ្គង់ផ្សារទំនើបនៅកម្ពុជាគឺច្រើនហួសតម្រូវការ។ នេះបើយោងតាមការវិភាគរបស់សារព័ត៌មាន Nikkei Asian Review កាលពីថ្ងៃទី ២៤ កក្កដា ២០២០។

ទីភ្នាក់ងារប្រឹក្សាអចលនទ្រព្យ Knight Frank បានព្យាករថានៅចុងឆ្នាំ ២០២២ ការផ្គត់ផ្គង់ផ្សារទំនើបនៅកម្ពុជានឹងកើនរហូតដល់ ៨៣០ ០០០ ម៉ែត្រក្រឡា។ នៅថ្ងៃអនាគត ប្រមាណ ៨៤ ភាគរយនៃការផ្គត់ផ្គង់សរុប គឺជាផ្សារទំនើបលំដាប់ខ្ពស់ និងភាគច្រើន គឺជាការលក់រាយធំៗក្នុងផ្សារទំនើប។

ដូចគ្នានេះដែរ ភ្នាក់ងារអចលនទ្រព្យ CBRE ក៏បានរពឹងថា នៅដំណាច់ឆ្នាំ២០២០ នេះ នឹងមានគម្រោងថ្មីៗមានទំហំជួលប្រមាណ ៨៧ ០០០ ម៉ែត្រការ៉េ ដែលនឹងបន្ថែមលើផ្ទៃក្រឡាដែលមានស្រាប់ក្នុងទីផ្សារ។ (អានបន្ថែម)

ដោយឡែកបើវិភាគទៅលើសមត្ថភាពចំណាយរបស់ប្រជាជនខ្មែរវិញ គឺហាក់ដូចជានៅថេរ គឺអាចទាបជាងកំណើនផ្សារទំនើបដ៏សម្បើមនេះទៅទៀត។

យោងតាមតួលេខឆ្នាំ ២០១៨ ពីក្រុមហ៊ុន Knight Frank បានឱ្យដឹងថាសមាមាត្រចំនួនផ្សារទំនើប ចំនួនប្រជាជននៅទីក្រុងភ្នំពេញ គឺស្មើនឹងទីក្រុងហាណូយឬ ហូជីមិញហើយ។ ផ្ទុយទៅវិញ GDP របស់មនុស្សម្នាក់ៗនៅភ្នំពេញគឺតិចជាងទីក្រុងទាំង២ របស់វៀតណាមដល់ទៅ ៤០% ។

ទន្ទឹមនឹងនេះ បើយោងតាមការស្រង់មតិពីអ្នកទិញទំនិញនៅផ្សារទំនើបនៅក្រុងភ្នំពេញ ឃើញថា ៥៧% នៃអ្នកដើរផ្សារ គឺជាអ្នកដែលមានប្រាក់ចំណូលទាប (ប្រាក់ខែពី ១០០ ទៅ ៥០០ដុល្លារក្នុងមួយខែ) ហើយមានត្រឹមតែ ៨% ប៉ុណ្ណោះ ដែលជាអ្នកមានចំណូលមធ្យម (៥០០ ទៅ ៣០០០ដុល្លារក្នុងមួយខែ) និងប្រមាណ ៧% ប៉ុណ្ណោះដែលជាអ្នកមានប្រាក់ចំណូលខ្ពស់។ លើសពីនេះ ការចំណាយរបស់អ្នកដើរផ្សារទំនើបជាមធ្យមក្នុងមួយដងគឺត្រឹមតែ ១៨ ដុល្លារប៉ុណ្ណោះ។

ដូច្នេះ ការដែលចំនួនផ្សារទំនើប កើនឡើងជាបន្តបន្ទាប់ដូច្នេះ ជាពិសេសទីផ្សារទំនើបដែលលក់របស់ប្រេនថ្លៃៗ ចាត់ទុកថាច្រើនហួសតម្រូវការរបស់ប្រជាជនក្នុងស្រុក ដែលមានចំណូលតិច ហើយចូលផ្សារទំនើបគ្រាន់តែដើម្បីបរិភោគអាហារ និងកំសាន្តតែប៉ុណ្ណោះ។ នេះបើសរុបការវិភាគរបស់ Nikkei Asian Review ជាខ្លី។

ទាក់ទិននិងបញ្ហានេះដែរ លោក Ross Wheble ប្រធានក្រុមហ៊ុន Knight Frank ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ «ការផ្គត់ផ្គង់ វាលើសតម្រូវការខ្លាំងណាស់ បើលើសអញ្ចឹង តម្លៃជួលនឹងធ្លាក់ចុះជាមិនខាន ហើយខ្ញុំគិតថាម្ចាស់តូបជួលនឹងត្រូវចុះតម្លៃច្រើនហើយ។»

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]