ឆមាសទី១ ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេសសីហនុមាន ១,៤ ពាន់លានដុល្លារ  កើន៣៨%

ក្នុង ៦ ខែ ដំបូងនៃឆ្នាំ ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលនៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ មានដល់ ១,៤ ពាន់លានដុល្លារ ដែលកើនឡើង ៣៨%  បើធៀបនឹងពេលដូចគ្នាឆ្នាំមុន។

នេះបើយោងតាមរបាយការណ៍របស់លោក  CHEN Jiangang ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្ងៃទី០២ កក្កដា ២០២២។

លោក CHEN Jiangang បញ្ជាក់ថា ក្រុម​ហ៊ុនយើងនឹងបន្តពង្រីកការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រ ដែលជាជំហានបន្ទាប់ដើម្បីទាក់ទាញសហគ្រាសបច្ចេកវិទ្យាពីប្រទេសចិនមកកាន់តំបន់សេដ្ឋកិច្ចពិសេសឱ្យបានច្រើនបន្ថែមទៀត។

ថ្មីៗនេះដែរ តំបន់សេដ្ឋកិច្ចពិសេសក៏ទើបបានប្រកាសពី គម្រោងបង្កើតរោងចក្រផលិតសំបកកង់រថយន្តតម្លៃជាង ៣០០លានដុល្លារអាមេរិក នៅឆមាសទី១ ឆ្នាំ២០២៣ ខាងមុខនេះ។ (អានបន្ថែម)

លើសពីនេះ នៅខែកញ្ញាខាងមុខនេះ ក៏នឹងមានកិច្ចប្រជុំពិសេសមួយរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ី ដើម្បីត្រៀមបើកជើងហោះហើពីក្រុងវ៉ូស៊ីត្រង់មកកាន់ខេត្តព្រះសីហនុឡើងវិញ បន្ទាប់ពីការខកខាន​ដោយសារវិបត្តិកូវីដ-១៩។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងការគ្រាំទ្រ ជាខ្លាំងចំពោះសហប្រតិបតិ្តការដ៏ល្អកន្លងមក ជាពិសេសបានជួយសម្របសម្រួល ដើម្បីបើកជើងហោះហើពីក្រុងវ៉ូស៊ីត្រង់មកកាន់ខេត្តព្រះសីហនុឡើងវិញ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]