ឆមាសទី១-២០២២ ក្រុមហ៊ុនយក្ស NagaCorp ទទួលប្រាក់ចំណេញជាង ៥០លានដុល្លារ

ក្រុមហ៊ុន NagaCorp ដែលគ្រប់គ្រងកាស៊ីណូ NagaWorld ជាក្រុមហ៊ុនល្បែងស្របច្បាប់និងធំជាគេតែមួយគត់នៅរាជធានីភ្នំពេញ ទទួលបានប្រាក់ចំណេញប្រមាណ ៥២លានដុល្លារ ក្នុងឆមាសទី១ឆ្នាំនេះ។​

តួលេខប្រាក់ចំណេញនេះ ត្រូវបានប្រកាសឡើងក្នុងសេក្តីជូនដំណឹង ចុះថ្ងៃទី១៨ ខែកក្កដា។

ប្រាក់ចំណេញសុទ្ធនេះ គឺបានកើនឡើងខ្ពស់ បើធៀបនឹងការខាតបង់របស់ក្រុមហ៊ុនកាលពីឆ្នាំមុន ប្រមាណ ៧៧លានដុល្លារ ក្នុងរយៈដូចគ្នា នៅពេលដែលកាស៊ីណូបានបិទទ្វារបណ្តោះអាសន្ន ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។

ក្រុមហ៊ុនបញ្ជាក់ថា បន្ទាប់ពីការបើកឡើងវិញនៃការរឹតបន្តឹងការធ្វើដំណើររបស់អាស៊ាន និងពិភពលោក ទស្សនវិស័យសម្រាប់ទេសចរណ៍អន្តរជាតិនៅតែបន្តប្រសើរឡើង ហើយក្រុមហ៊ុន NagaCorp នៅតែមានសុទិដ្ឋិនិយម ចំពោះអនាគតដ៏ខ្លីខាងមុខ។

NagaWorld នឹងបន្តទាក់ទាញភ្ញៀវទេសចរមកកម្ពុជា ជាពិសេសពីអាស៊ាន ហើយជឿជាក់ថា ទស្សនវិស័យអាជីវកម្មរយៈពេលវែង និងទស្សនវិស័យរបស់ក្រុមហ៊ុននឹងនៅតែមានស្ថិរភាព។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]