ឆមាសទី១-២០២២ តម្លៃជួលអាផាតមិន កើនបន្តិចបន្តួច ខណៈការផ្គត់ផ្គង់ហក់ខ្ពស់រហូតដល់ ២១%

ឆមាសទី១-២០២២ តម្លៃជួលអាផាតមិន មានការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ខណៈការផ្គត់ផ្គង់ហក់​ឡើងខ្លាំងគួឱ្យកត់សម្គាល់ បើប្រៀបធៀបនឹងឆមាសទី២ ឆ្នាំ២០២១​។ នេះបើតាម CBRE Cambodia កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។

យោងតាមរបាយការណ៍ដដែលបានបង្ហាញថា តម្លៃជួល បានកើនឡើងប្រមាណ២,៤% សម្រាប់អាផាតមិនកម្រិត A (តម្លៃខ្ពស់) និងប្រមាណ១,៥% សម្រាប់​អាផាត​មិនកម្រិត B (តម្លៃមធ្យម)។

ចំពោះការផ្គត់ផ្គង់ក្នុងឆមាសទី១ នេះ មានប្រមាណជាង៤០០ យូនីត ត្រូវបានសាងសង់រួចរាល់ និងដាក់ដំណើរការ ដែល​ស្មើ​នឹង២១% នៃការផ្គត់ផ្គង់សរុបនៃអាផាតមិន លំដាប់A និង​លំដាប់B បើប្រៀបធៀបនឹង​ឆមាស​ទី២ ឆ្នាំ​២០២១ ដែលបើក​ដំណើរ​​​​ការដោយ​អ្នកវិនិយោគ​បរទេស។

ជាមួយគ្នានេះផងដែរ ក្នុងអំឡុងពេល ៦ខែចុងក្រោយនេះ គម្រោងសាងសង់អាផាតមិនចំនួន៣ បានសាងសង់​រួចរាល់​រួមមាន គម្រោង Citadines Flatiron Phnom Penh ស្ថិតនៅក្នុងខណ្ឌដូនពេញ និងគម្រោង Jasmine Residents ស្ថិតក្នុងខណ្ឌបឹងកេងកង ដែលគម្រោងទាំងពីរនេះ ជាប្រភេទលំដាប់ A។ ក្រៅពីនេះ គម្រោង TK Central ជាគម្រោងលំដាប់ B ស្ថិតក្នុងខណ្ឌទួលគោក។

បើតាម CBRE Cambodia បានឱ្យដឹងបន្ថែមថា ការកើនឡើងទាំងតម្លៃជួលខុនដូ និងអាផាតមិនជាបណ្តើរៗនេះ​ គឺដោយសារការត្រលប់មកស្នាក់នៅរបស់ម្ចាស់អគារទាំងនោះ។

ចំពោះនិន្នាការទីផ្សារអាផាតមិននេះ អ្នកវិនិយោគជាជនបរទេស ក៏គ្រោងនឹងបើកដំណើរការ​យ៉ាងហោច​ណាស់​៥០០ យូនីតបន្ថែម​ទៀត​ នៅត្រីមាសបន្តបន្ទាប់នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]