ឆមាសទី១ CDC អនុម័តការវិនិយោគសរុប ៨៧គម្រោង តម្លៃជិត ៣ពាន់លានដុល្លារ កើនជាង១០%

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅក្នុងឆមាសទី១ ឆ្នាំ២០២១ បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ៨៧គម្រោង ឬស្មើនឹងទុនវិនិយោគចំនួនជិត ៣ពាន់លានដុល្លារ ដែលកើនប្រមាណ ១០% ឬ ៣១៥លានដុល្លារអាមេរិក។

បើយោងតាមចុះផ្សាយរបស់ Fresh News កាលពីថ្ងៃទី៦ ខែកក្កដា បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០ ជាក់ស្ដែង ចំនួនគម្រោងមានការថយចុះ ៦៣គម្រោង ឬស្មើនឹង ៧២% តែទុនវិនិយោគគឺមានការកើនឡើងរហូត ៣១៥ លានដុល្លារអាមេរិក ឬស្មើនឹង១០% ។

ការកើនឡើងនេះ ដោយសារវត្តមាននៃគម្រោងវិនិយោគធំៗមួយចំនួន ដូចជាគម្រោងរោងចក្រអគ្គិសនី ធ្យូងថ្មអានុភាព ៧០០មេហ្កាវ៉ាត់ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd តម្លៃ ១,៣ ពាន់លានដុល្លារអាមេរិក រោងចក្រផលិតក្រដាសរបស់ក្រុមហ៊ុន Shunying Pulp and Paper Company Limited តម្លៃ ៥០៤លានដុល្លារអាមេរិក និងរោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Cart Tire Co., Ltd. តម្លៃ ៣៥០លានដុល្លារអាមេរិក។

ក្នុងចំណោមគម្រោងទាំងអស់ មានគម្រោងវិនិយោគថ្មីក្រៅតំបន់សេដ្ឋកិច្ចពិសេស ៥៣គម្រោង (តម្លៃជាង ៩០០លានដុល្លារអាមេរិក) ការពង្រីកផលិតកម្មចំនួន ១១គម្រោង (ជាង១៥០ លានដុល្លារអាមេរិក) និងគម្រោងវិនិយោគថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេស ២៣គម្រោង (១,៨ ពាន់ដុល្លារអាមេរិក)។

ប្រភពដដែលបានឱ្យដឹងថា គម្រោងទាំងនេះ នឹងជួយបង្កើតការងារបានចំនួន ៥០.០២៩កន្លែង។

គួរបញ្ជាក់ផងដែរថា គិតត្រឹមឆមាសទី ១ តួរលេខវិនិយោគមកពីប្រទេសចិន នៅតែឈរនៅលំដាប់ទី១ ដោយចូលរួមចំណែកប្រមាណ ៦៩%នៃការវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកឈរនៅលំដាប់ទី២ ដោយចូលរួមចំណែក ២១%៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]