ជប៉ុនជួយកម្ពុជាសង់សារមន្ទីរតេជោសន្តិភាពនៅសៀមរាប សម្រាប់ជាមរតកប្រវត្តិសាស្ត្រសង្គ្រាម

រដ្ឋាភិបាលជប៉ុនជួយកម្ពុជា សាងសង់សារមន្ទីរតេជោសន្តិភាព ដែលមានតម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក នៅក្នុងខេត្តសៀមរាម ដើម្បីដាក់តាំងបង្ហាញរឿងរ៉ាវមរតកប្រវត្តិសាស្ត្រសង្គ្រាម និងសន្តិភាពនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជាបានបញ្ជាក់ថា សារមន្ទីរមួយនេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដី ១២ហិកតា ស្ថិតឃុំត្រពាំងធំ​ ស្រុកបាគង​ ខេត្តសៀមរាប​ ក្បែរផ្លូវចូលទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងផ្លូវជាតិលេខ៦A  ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ តម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក ។

ឯកឧត្តមបន្ថែម ក្នុងគម្រោងនេះដែរ ក៏មានការសាងសង់ជាអគារហ្វឹកហ្វឺន និងអគារសារមន្ទីរតេជោសន្តិភាព (អគារអប់រំផ្សព្វផ្សាយពីផលវិបាកសង្គ្រាម) Training facilities and outreach facilities ផងដែរ។

សារមន្ទីរតេជោសន្តិភាពនេះ នឹងត្រូវរៀបចំចងក្រង និងដាក់តាំងបង្ហាញមរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម ​និងសន្តិភាពសម្រាប់សាធារណជនជាតិ និងអន្តរជាតិ​ ជាពិសេសសម្រាប់ យុវជនកម្ពុជាជំនាន់ក្រោយៗទៀតបានសិក្សាស្វែ​ង​​យល់ពីគុណតម្លៃដ៍មហាសាលនៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។

ឯកឧត្តមបញ្ជាក់ទៀតថា គម្រោងនេះត្រូវបានប្រកាសដេញថ្លៃនៅប្រទេសជប៉ុន ដោយប្រេីរយ:ពេលប្រមាណជាង៣ខែរួចហើយ ដោយត្រូវអនុវត្តន៍តាមនីតិវិធីរបស់ជប៉ុន  ហើយមានតែក្រុមហ៊ុនជប៉ុនប៉ុណ្ណោះ  មានសិទ្ធដេញថ្លៃ  លទ្ធផលដេញថ្លៃទាំងផ្នែកបច្ចេកទេស និងកញ្ចប់ថវិកា  នឹងប្រកាសនៅខែក្រោយនេះ (ខែវិចិ្ឆកា)។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]