ជប៉ុនបង្ហាញផែនការចង់សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ធំៗ ៣ទៀត ត្រឹមឆ្នាំ ២០៣៥

រដ្ឋបាលរាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញផែនការមេគ្រោងសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ធំៗ ០៣ បន្ថែមទៀត ក្នុងអំឡុងឆ្នាំ២០២៦ ដល់ឆ្នាំ២០៣៥ បន្ទាប់ពីដំណាក់កាលសាកល្បងនៅបឹងជើងឯកបានចាប់ផ្តើម កាលពីចុងខែឧសភា កន្លងទៅ។

បើតាមផែនការអភិវឌ្ឍទីក្រុងនិរន្តភាពសម្រាប់រាជធានីភ្នំពេញ (២០១៨-២០៣៥) សាលាក្រុង ជ្រើសរើសបឹងត្របែក បឹងទំពុន និងបឹងតាមោក ជាទីតាំងមានសក្តានុពលក្នុងការសិក្សា និងសាងសង់គម្រោងទាំង ៣ ហើយនឹងបែកចែកជា ៣ ដំណាក់កាលផ្សេងគ្នា៖

-គម្រោងដំណាក់កាលទី១ គ្រោងសាងសង់ក្នុងឆ្នាំ២០២៦ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ ៥៨ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ

-គម្រោងដំណាក់កាលទី២ គ្រោងសាងសង់ក្នុងឆ្នាំ២០៣១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ ៣៨ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ

-គម្រោងដំណាក់កាលទី៣ គ្រោងសាងសង់ក្នុងឆ្នាំ២០៣៥ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានចំណុះ ១៨១ ០០០ម៉ែត្រគូប ក្នុង១ថ្ងៃ

យ៉ាងមិញ គម្រោងទាំង ៣ ដំណាក់កាលខាងលើនេះ អាចអនុវត្តបានទៅតាមការគ្រោងទុក អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុពីដៃគូអភិវឌ្ឍផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុបន្នគម្រោងដែលបានចាប់ផ្តើមសាងសង់នៅបឹងជើងឯក កាលពីចុងខែឧសភា កន្លងទៅ គឺជាគម្រោងដំណាក់កាលសាកល្បង។

គម្រោងនេះ មានតម្លៃជាង ២៧លានដុល្លារ ក្រោមជំនួយរបស់ជប៉ុន គ្រោងបញ្ចប់ឆ្នាំ២០២៣ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ៥០០០ម៉ែត្រគូប ក្នុង១ថ្ងៃ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]