ជប៉ុនផ្ដល់ជំនួយឥតសំណងបន្ថែមទៀតដើម្បីអភិវឌ្ឍន៍ខេត្តសំខាន់ៗ ៣

រដ្ឋាភិបាលជប៉ុន កាលពីថ្មីៗនេះ សម្រេចផ្ដល់ជំនួយឥតសំណងជិត ៤០ ម៉ឺនដុល្លារ បន្ថែមទៀត ដើម្បីយកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន៣ រួមមាន កោះកុង កំពង់ឆ្នាំង និងមណ្ឌលគិរី។ នេះបើយោងតាមសារព័ត៌មានAKP ដែលដកស្រង់ខ្លឹមសារចេញពីសេចក្ដីប្រកាសរបស់ស្ថាតទូតជប៉ុន។

ប្រភពដដែលបានឱ្យដឹងថា ទឹកប្រាក់ជាង ១៩ ម៉ឺនដុល្លារនឹងត្រូវប្រើដើម្បីលើកកម្ពស់គុណភាពផ្លូវនៅឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ ដោយឡែក ទឹកប្រាក់ជាង ៩ ម៉ឺនដុល្លារនឹងប្រើដើម្បីស្ដារប្រព័ន្ធធារាសាស្រ្តនៅខេត្តកំពង់ឆ្នាំង ហើយជាង១០ម៉ឺនដុល្លារទៀត ប្រើសម្រាប់ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធវិស័យកសិកម្មនៅស្រុកកោះញែក និងក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី។

ជំនួយហិរញ្ញវត្ថុនេះ នឹងត្រូវផ្តល់ជូនទៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំង និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរី តាមក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុនហៅថា Grant Assistance for Grassroots Human Security Projects។

ក្រៅពីជំនួយខាងលើនេះ ជប៉ុនកំពុងផ្ដល់ជំនួយឥតសំណង ៣៥ លានដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ស្ពានឡើងវិញចំនួន ៧ នៅខេត្តព្រៃវែង និងក្រចេះ ដែលជាតំបន់កំពុងប្រឈមនឹងទឹកជំនន់ផងដែរ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា មកទល់បច្ចុបន្ន ជប៉ុនបាននិងកំពុងផ្ដល់ថវិកាយ៉ាងហោចជិត ១ពាន់លានដុល្លារ ដើម្បីជួយសាងសង់ ស្ដារ និងលើកកម្ពស់ហេដ្ឋានរចនាសម្ព័ន្ធស្ពាន-ថ្នល់ជាច្រើននៅកម្ពុជា ដែលទំហំថរិកានេះរួមបញ្ចូលទាំងជំនួយឥតសំណង និងកម្ចី។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]