ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨៤ដុល្លារ ្សម្រាប់អនុវត្តលើ​គម្រោ​ង​​ចំនួនពីរនៅខេត្តកំពង់ស្ពឺ និង​ស្វាយរៀង។

ជំនួយនេះ ត្រូវបានផ្តល់តាមរយៈកិច្ចសន្យាផ្តល់ជំនួយឥតសំណងគូសាណូណិសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនៃប្រទេសជប៉ុន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។

គម្រោងទាំងពីរនេះ រួមមានគម្រោងទី១ អនុវត្ត​ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត​កំពង់ស្ពឺ នូវថវិកាចំនួន ១២៦.៧១០ដុល្លារ ​សម្រាប់​ការស្តារប្រព័ន្ធ​ធារាសាស្ត្រក្នុងខេត្តកំពង់ស្ពឺ។ គម្រោងទី១ នឹងធ្វើការកែលម្អប្រព័ន្ធធារាសាស្ត្រសម្រាប់ធានាការ​ផ្គត់ផ្គង់ទឹក​សម្រាប់កសិកម្ម និងលើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅរបស់ប្រជាជន​ជាង ៤.០០​០​នាក់ និង​បង្កើនប្រាក់ចំណូលរបស់កសិករ​ផងដែរ។

សម្រាប់គម្រោងទី២ វិញ នឹងត្រូវអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តស្វាយរៀង រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៤០.​៦៧៤ដុល្លារ ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពាន​ឈើ​ពុកផុយបច្ចុប្បន្ន។ ស្ពាននេះនឹងជួយសម្រួលដល់ ការ​ដឹក​ជញ្ជូន​កសិផល ហើយនឹងផ្ដល់ឱ្យប្រជាជនមូលដ្ឋាន​ប្រមាណ ៥.០០០នាក់ នូវផ្លូវធ្វើដំណើរប្រកប​ដោយ​សុវត្ថិភាពទៅកាន់​សាលារៀន ផ្សារ និងមណ្ឌលសុខភាព​ដែលនៅជិតបំផុត។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុនបាន និង​កំពុង​ផ្តល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជាដើម្បី​ជួយ​​ដោយផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ដែលបានអនុវត្តជាង ៧០០គម្រោង នៅទូទាំង​ប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]