ជប៉ុនផ្តល់ជំនួយឥតសំណងជិត ៧០ម៉ឺនដុល្លារ ដល់កម្ពុជាដើម្បីបោសសម្អាតគ្រាប់បែកចង្កោម

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ថវិកាសរុបចំនួនជិត៧០ម៉ឺនដុល្លារអាម៉េរិក ដើម្បីជួយដល់សកម្មភាពបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង។ នេះបើយោងតាមសេចក្តីព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២៦។

ជំនួយឥតសំណង ចំនួន ៦៦៥,១៨៦ ដុល្លារ ត្រូវបានចុះហត្ថលេខាកាលថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយសម្រាប់អនុវត្តគម្រោង។

ថវិកាចំនួន ៦៦៥,១៨៦ ដុល្លារ នេះ គឺសម្រាប់គម្រោងគាំទ្រការស្ថាបនាឡើងវិញជាមួយការបោសសម្អាត គ្រាប់បែកចង្កោមនៅខេត្តស្ទឹងត្រែង ហៅកាត់ថាគម្រោង PRCS តាមរយៈអង្គការសកម្មភាពកំចាត់មីនជប៉ុន (JMAS ចេម៉ាស) ដោយនឹងបោសសម្អាតតំបន់ដែលមានគ្រាប់បែកចង្កោមចំនួន ១៧០ ហិកតា។

សូមរំឭកដែរថា ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅកម្រិតមូលដ្ឋាន។ (អានបន្ថែម)

ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លាន ដុល្លារអាមេរិក ដល់គម្រោងចំនួន ១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕ (អានបន្ថែម)



- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុ […]

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៣០ ម៉ឺនដុល្លារ ដើម្បីពង្រឹងប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅកម្ពុជា

ជំនួយថ្មីរបស់ជប៉ុនផ្តោតលើការលើកកម្ពស់វិស័យកសិកម្មនៅខេត្ […]