ជម្រើសសម្រាប់ការវិនិយោគអចលនទ្រព្យជួល

ភាគច្រើននៃខុនដូនៅកម្ពុជាសព្វថ្ងៃ គឺត្រូវបានផ្តល់ជូនក្រោមទម្រង់ «ការជួលនិងផ្តល់សិទិ្ធលើទ្រព្យសម្បត្ដិ» ឬ freehold basis។ ទោះជាយ៉ាងណាក្តី ប្រសិនបើជម្រើស «ការជួលនិងផ្តល់សិទិ្ធលើទ្រព្យសម្បត្ដិ» មិនមានដូចជាការទិញដីជាដើមអ្នកនឹងជួបប្រទះនូវប្រភេទគម្រោងផ្សេងៗដែល ត្រូវបានផ្តល់ជូនតាមទម្រង់ជា leasehold ដែលមានន័យថា «ភាគីមួយទិញសិទ្ធិកាន់កាប់ដីឬអគារមួយសម្រាប់រយៈពេលកំណត់ណាមួយ» ។

អចលនទ្រព្យដែលមាននៅលើដីដែលមិនមែនផ្តល់តាមទម្រង់ freehold ដូចជាដីដែលជាកម្មសិទ្ធិរបស់ឯកបុគ្គលឬកន្លែងឯកជនណាមួយ ហើយពួកគាត់មិនមានបំណងលក់ដីរបស់គាត់ គឺត្រូវបានផ្តល់ជូនសម្រាប់ជួលក្រោមទម្រង់ leasehold ។ ការជួលដីត្រូវបានទូទាត់ជាមុន ប៉ុន្តែអគារនេះនៅក្រោមកម្មសិទ្ធិរបស់អ្នកអភិវឌ្ឍន៍ឬពួកគាត់ផ្ទេរកម្មសិទិ្ធអគារទៅឲ្យម្ចាស់អគារនៅចុងបញ្ចប់នៃរយៈពេលជួល។ នៅពេលកិច្ចសន្យាត្រូវបន្តជាថ្មី អត្រាជួលអាចផ្អែកលើតម្លៃទីផ្សារបើកចំហនៅពេលបន្តកិច្ចសន្យាថ្មី។

ជនបរទេសនៅក្នុងប្រទេសកម្ពុជាអាចមានសិទ្ធិកាន់កាប់អចលនទ្រព្យនៅជាន់ទី១ ឬខ្ពស់ជាងនេះ ឬរហូតដល់ ៧០ ភាគរយ នៃអគារមួយ។ តែនេះត្រូវបានអនុវត្តតែចំពោះអគារដែលមានវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិចំណែកឯកជននៃអគារសហកម្មសិទ្ធិ ឬប្លង់ Strata។ ជម្រើសផ្សេងទៀតនោះគឺថា ប្រសិនបើជនបរទេសទាំងនោះសហការជាមួយដៃគូស្របច្បាប់នៅកម្ពុជា ពួកគេអាចកាន់កាប់បាន ៤៩ ភាគរយ នៃអចលនទ្រព្យឯកជន។ ដូច្នេះ ដរាបណាអ្នកជាម្ចាស់កម្មសិទ្ធិជាមួយជនជាតិកម្ពុជានោះអ្នកអាចធ្វើជាម្ចាស់កម្មសិទ្ធិទ្រព្យសម្បត្តិប្រភេទណា មួយក៏បានតាមតែអ្នកចង់បាន។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ជនបរទេសម្នាក់ឯងដែលកំពុងស្វែងរកទិញអចលនទ្រព្យដែលត្រូវបាន​ដាក់កម្រិតដោយទម្រង់ freehold នោះជម្រើសតែមួយគត់ដែលនៅសល់គឺជួលអចលនទ្រព្យក្នុងរយៈពេលយូរ។ ការជួលអាចត្រូវបានផ្តល់ រហូតដល់ ៥០ ឆ្នាំស្របតាមច្បាប់ភូមិបាល។ ក្នុងនាមជាជនបរទេស គឺគាត់អាចពិភាក្សាអំពីកិច្ចព្រមព្រៀងជាមួយម្ចាស់ផ្ទះក្នុងការបន្ថែម លក្ខខណ្ឌបន្តកិច្ចសន្យាបន្ថែមទៀត។

រឿងនេះក៏អាចអនុវត្តចំពោះគម្រោងខុនដូសម្រាប់ជួលទៅឲ្យជនបរទេសផងដែរ។ នៅក្នុងប្រទេសកម្ពុជា គម្រោងខុនដូភាគច្រើនតម្រង់គោលដៅ ទៅលើអ្នកទិញជាជនបរទេស។ ជនបរទេសអាចធ្វើជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនៅកម្ពុជាប៉ុន្តែមានការរឹតត្បិតបន្តិច។ នៅក្នុងសេណារីយ៉ូ នេះវាអាចនឹងមានភាពស្មុគស្មាញនៅពេលដែលកូតាទិញឬជួលអចលនទ្រព្យសម្រាប់ជនបរទេសឈានរហូតដល់ទៅ ៧០ ភាគរយ។ជាកិច្ចច្រើនតម អ្នកអភិវឌ្ឍន៍ក៏អាចផ្តល់ការជួលខុនដូដែលនៅសេសសល់ក្នុងរយៈពេលវែងដល់បរទេសទាំងនេះ ប្រសិនបើមានតម្រូវការទីផ្សារ សម្រាប់ជនបរទេស ទាំងនេះដើម្បីទិញខុនដូសម្រាប់ការវិនិយោគ។ ជាសំណាងល្អ ករណីនេះមិនទាន់កើតមាននៅឡើយទេនៅក្នុងទីផ្សារកម្ពុជា។

វិនិយោគិនបរទេសភាគច្រើនចង់វិនិយោគលុយយ៉ាងច្រើនក្នុងក្តីសង្ឃឹមថាតម្លៃនៃអចលនទ្រព្យទាំងនោះនឹងកើនឡើង ដូច្នេះការជួល អចលនទ្រព្យក្នុងរយៈពេលយូរប្រហែលជាមិនមែនជាជម្រើសល្អទេ។ ទោះជាយ៉ាងណាក៏ដោយ វាគឺអាស្រ័យទៅលើចិត្តរបស់អ្នកថាតើចង់ធ្វើ់អ្វី ជាមួយអចលនទ្រព្យទាំងនោះ ការជួលអចលនទ្រព្យក្រោមទម្រង់រយៈពេលវែងគឺពិតជារឿងមួយដែលយើងត្រូវពិចារណា។

ដោយសារតែជម្រើសនៃការជួលរយៈពេលវែងមានច្រើន នេះគឺធ្វើឲ្យការជួលស្រដៀងទៅនឹងអចលនទ្រព្យក្រោមទម្រង់ freehold តែគ្រាន់តែវាមានរយៈពេលកំណត់ប៉ុណ្ណោះ។ វិនិយោគិនគួរតែយល់អំពី សិទ្ធិកាន់កាប់ដីធ្លីទាក់ទងនឹងច្បាប់និងមើលថាតើវាមួយណាសម ស្របសម្រាប់ការវិនិយោគរបស់ពួកគេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]