ជីប ម៉ុងបង្ហើបចំណុចពិសេសនៃស្ថាបត្យកម្ម វិស្វកម្ម និងបរិក្ខារក្នុងផ្សារទំនើបលើផ្លូវ២៧១

អត្ថបទផ្សព្វផ្សាយ

ផ្សារទំនើបដ៏ធំស្កឹមស្កៃ ជីប ម៉ុង មេហ្គាម៉ល ២៧១ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងរាជធានីភ្នំពេញ បានប្រើប្រាស់គ្រឿងបរិក្ខារល្អៗតាមបែបស្តង់ដារអន្តរជាតិ ដែលនឹងផ្តល់នូវគុណភាពសំណង់ដ៏រឹងមាំ សុវត្ថិភាពខ្ពស់ និងភាពងាយស្រួលជូនដល់ដៃគូពាណិជ្ជកម្ម និងអតិថិជន។ នេះបើតាមការឲ្យដឹងពី លោក Arnaud Dufresne អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង រីថែល នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១។

ផ្សារទំនើបខ្នាតយក្សមួយនេះ ជាគម្រោងវិនិយោគដ៏ធំមួយលាតសន្ធឹងលើផ្ទៃដីប្រមាណជាង ៥ហិកតា ដែលមានទីតាំងសម្រាប់ជួលរហូតដល់ទៅ ២៥០ និងមានទីធ្លាយ៉ាងធំទូលាយសម្រាប់បង្កើតកម្មវិធីកម្សាន្តដ៏សម្បូរបែប។ បច្ចុប្បន្ន ផ្សារទំនើបតម្លៃរាប់លានដុល្លារមួយនេះកំពុងដំណើរការសាងសង់យ៉ាងសកម្មត្រៀមដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០២២ ខាងមុខនេះ។

លោក Arnaud Dufresne មានប្រសាសន៍យ៉ាងដូច្នេះថា៖ «យើងគឺជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលផ្តល់តម្លៃខ្ពស់ទៅលើគុណភាពសំណង់ សុវត្ថិភាព និងភាពងាយស្រួលដល់ដៃគូពាណិជ្ជកម្ម និងអតិថិជន ដូច្នេះហើយយើងបានសម្រិតសម្រាំងយកគ្រឿងបរិក្ខារដែលល្អបំផុតតាមបែបស្តង់ដារអន្តរជាតិ សម្រាប់ផ្សារទំនើបរបស់យើង បើទោះបីជាយើងត្រូវចំណាយច្រើនក្តី»។

តាមការបញ្ជាក់របស់លោក Arnaud Dufresne ក្រុមហ៊ុនបានជ្រើសរើសប្រព័ន្ធបរិក្ខារ MEP (មេកានិក អគ្គីសនី និងទុយោទឹក) ល្អប្លែកដើម្បីយកមកបំពាក់នៅក្នុងផ្សារទំនើប។ ការបំពាក់ប្រព័ន្ធបរិក្ខារទាំងនោះរួមមាន ការបំពាក់ទុយោដែក ឬ CAST IRON ក្នុងប្រព័ន្ធទុយោទឹកដំបូងគេបង្អស់នៅកម្ពុជា មានតម្លៃខ្ពស់ជាងទុយោ PVC ដែលប្រើប្រាស់នៅតាមបណ្តាផ្សារទំនើបនានារហូតដល់ ៤ដង។ CAST IRON មានអាយុកាលប្រើប្រាស់លើសពី ៥០ឆ្នាំ ធន់ទៅនឹងសីតុណ្ហភាព មានប្រតិកម្មគីមីទាបជាមួយនឹងមជ្ឈដ្ឋានជុំវិញ។

ក្នុងនោះដែរ ក្រុមហ៊ុនក៏បានជ្រើសរើសបំពង់បង្ហូរទឹកភ្លៀងប្រភេទស័ង្កសីឬ Galvanized Pipe និងបរិក្ខារអគ្គីសនីជាប្រភេទបំពង់ដែកឬ Metallic Conduits មានអាយុកាលប្រើប្រាស់យូរ ទប់ទល់នឹងសំលេងរំខានបានល្អ ធន់នឹងកម្ដៅភ្លើង ខណៈផ្សារទំនើបទូទៅប្រើប្រាស់បំពង់ PVC។

ជាងនេះទៅទៀត រចនាបថផ្នែកខាងមុខរបស់ផ្សារគឺបញ្ចូលក្បូរក្បាច់រចនាល្អប្លែក ដែលមានទំហំប្រមាណជា១៥ ២៨៨ ម៉ែត្រការ៉េ ដែលជាការរចនាធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បនះ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានជ្រើសរើសក្រុមវិស្វករ និងស្ថាបត្យករល្អៗទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីធានាគុណភាពដ៏រឹងមាំ និងការអនុវត្តន៍ល្អបំផុតស្របទៅតាមស្តង់ដារខ្ពស់។

ក្រៅពីនេះ ផ្សារទំនើបមួយនេះប្រើប្រាស់គ្រឿងបរិក្ខារសុទ្ធតែជាផលិតផលម៉ាកល្បីៗមានគុណភាពខ្ពស់ មានដូចជា ម៉ាស៊ីនត្រជាក់ម៉ាក DAIKIN របស់ប្រទេសម៉ាឡេស៊ី ម៉ាស៊ីនភ្លើងម៉ាក KOHLER របស់សិង្ហបុរី ប្រព័ន្ធរោទិ៍អគ្គីភ័យម៉ាក Notifier របស់អាមេរិក ប្រព័ន្ធគ្រប់គ្រងការសាងសង់ម៉ាក Siemens របស់អាល្លឺម៉ង់ និងគ្រឿងបរិក្ខារម៉ាកអន្តរជាតិជាច្រើនទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]