ដីក្នុងភូមិ ៣ នៃស្រុកបន្ទាយស្រីកំពុងមានបញ្ហា! ម្ចាស់ដីត្រូវមកដាក់ឯកសារបញ្ជាក់កម្មសិទ្ធិបន្ទាន់

រដ្ឋបាលស្រុកបន្ទាយស្រី និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប បានប្រកាសឱ្យម្ចាស់ដី ក្នុងភូមិចំនួន ៣ ត្រូវនាំយកឯកសារទៅបញ្ជាក់ជាមួយអាជ្ញាធរ ដើម្បីបង្ហាញពីការកាប់កាន់ស្របច្បាប់ ជាបន្ទាន់។

បើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បញ្ជានេះ គឺសម្រាប់ម្ចាស់ដីក្នុងភូមិប្រិយ៍ ភូមិខ្នារ ភូមិសណ្តាយ នៃស្រុកបន្ទាយស្រី ដោយថ្ងៃផុតកំណត់បង្ហាញឯកសារគឺថ្ងៃី ២១ ខែមេសា ឆ្នាំ២០២២។

ការប្រកាសនេះធ្វើឡើង ក្រោយមានប្រជាពលរដ្ឋមួយចំនួនក្នុងទីតាំងខាងលើ បានមកអះអាងថា ក្បាលដីរបស់ខ្លួនមានខ្លះជាន់គ្នា ដែលបង្កជាបញ្ហា។

ដូច្នេះ ការនាំយកឯកសារមកបញ្ជាក់នឹងជួយឱ្យអាជ្ញាធរអាចដោះស្រាយបញ្ហានេះបានដោយត្រឹមត្រូវ។ រដ្ឋបាលស្រុក និងមន្ទីរ នឹងមិនទទួលខុសត្រូវឡើយ ចំពោះការបាត់បង់ផលប្រយោជន៍ផ្សេងៗ ក្នុងករណីម្ចាស់ដីណាម្នាក់ ខកខានមិនបានបញ្ជូនឯកសាររបស់ខ្លួនមកឱ្យទាន់ពេលវេលា។

- Video Advertisement -