ដំណើរការសាងសង់មន្ទីរពិសោធន៍ជាតិសំណង់សម្រេចបាន៨០%ហើយ

គិតដល់ពេលនេះ ដំណើរការសាងសង់មន្ទីរពិសោធន៍ជាតិសំណង់ ដែលស្ថិតក្នុងបរិវេណទីស្ដីការក្រសួងដែនដីថ្មីនៅ ផ្លូវលេខ៣០៧ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រេចបាន ៨០% ហើយ។

នេះបើតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយលោកស្រី Kamei Haruko ប្រធាន JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

នាឱកាសនោះ ឯកឧត្ដម ជា សុផារ៉ា បានជម្រាបជូនប្រតិភូJICA ថា បច្ចុប្បន្នដំណើរការសាងសង់មន្ទីរពិសោធន៍ជាតិសំណង់កំពុងដំណើរទៅដោយរលូន ព្រោះមានការគាំទ្រដ៏សំខាន់ពី JICA ផងដែរ។

ជាការឆ្លើយតប លោកស្រី Kamei Haruko ក៏បានបង្ហាញការកោតស្ញប់ស្ញែងចំពោះស្ថាបត្យកម្មដ៏ប្រណិតអស្ចារ្យមួយនេះ។

គួរបញ្ជាក់ថា គម្រោងនេះត្រូវបានបើកការដ្ឋាន នៅថ្ងៃទី ១៧ កក្កដា ឆ្នា២០២១ ក្រោមវត្តមានឯកឧត្តម ជា សុផារ៉ា។ អគារត្រូវសាងសង់លើផ្ទៃដី ១ហិកតា មានអគារកម្ពស់ ២ ជាន់ និងត្រូវបែងចែកជា ៣ ផ្នែកផ្សេងៗគ្នា។ អគារទាំងនេះ នឹងត្រូវប្រើប្រាស់ជាទីតាំងពិសោធន៍ទូទៅ ពិសោធន៍សំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ជាដើម។ បើតាមផែនការ អគារនេះនឹងប្រើពេល ៨ ខែ ដើម្បីបញ្ចប់ការសាងសង់៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]