តម្លៃផ្ទះល្វែងពាណិជ្ជកម្ម (Shophouse) កើនឡើងខ្ពស់នៅក្នុងរាជធានីភ្នំពេញ

ផ្ទះល្វែងពាណិជ្ជកម្មនៅតាមតំបន់ដែលកំពុងរីកចម្រើននៅរាជធានីភ្នំពេញមានតម្លៃកើនឡើងខ្លាំងកាលពីឆ្នាំមុន ដោយសារវិនិយោគិនកំពុងសម្លឹងមើលការបណ្តាក់ទុនលើទីផ្សារហាងលក់រាយខ្នាតធំដែលកំពុងកើនឡើង។

របាយការណ៍របស់ VTrust Appraisal បានបង្ហាញថា ជាទូទៅផ្ទះល្វែងពាណិជ្ជកម្មនៅរាជធានីរបស់ប្រទេសកម្ពុជាមានតម្លៃកើនឡើង ៥៧% ខ្ពស់ជាងឆ្នាំមុន។

ផ្ទះនៅក្នុងខណ្ឌសែនសុខដែលកំពុងរីកចម្រើន និងដែលជាទីតាំងរបស់ផ្សារទំនើបម៉ាក្រូថ្មី និងផ្សារអ៊ីអនម៉ល២ដែលបើកនាពេលខាងមុខនោះ គឺមានតម្លៃចាប់ពី ៣០០ម៉ឺនដុល្លារ ដល់ ៣៥ម៉ឺនដុល្លារ។

លោក ហ៊ឹម សីហា ប្រធានស្រាវជ្រាវនៅ VTrust Appraisal បានប្រាប់កាសែត Khmer Times ថា “ប្រជាជនចាប់ផ្តើមដឹងថាការទិញផ្ទះល្វែងពាណិជ្ជកម្មគឺជាការវិនិយោគដ៏ល្អសម្រាប់ទីផ្សារទីពីរ។ ពួកគេអាចលក់ទៅវិញក្នុងតម្លៃខ្ពស់ជាងប្រភេទផ្ទះផ្សេងៗ។ ”
របាយការណ៍ថ្មីមួយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) បានបង្ហាញថា តម្រូវការលំនៅឋាននៅតាមទីក្រុងក្នុងប្រទេសកម្ពុជានឹងកើនដល់ចំនួន ៨០ម៉ឺនខ្នង នៅឆ្នាំ២០៣៣។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]