តម្លៃផ្ទះវីឡាប្រណីតក្នុងក្រុងនៃតំបន់ឆ្នេរសមុទ្រស្ទុះងើបខ្លាំង
ហាងឆេងតម្លៃប្រភេទផ្ទះវីឡាប្រណីតថ្មីៗមួយចំនួន ស្ថិតក្នុងក្រុងព្រះសីហនុ និងនៅតំបន់កោះរ៉ុងកើនឡើង ដោយសារទីផ្សារស្ថិតនៅក្នុងតំបន់ឆ្នេរសមុទ្រមួយនេះ មានតម្រូវការខ្ពស់។ ទីផ្សារនៃប្រភេទផ្ទះវីឡានេះ បានផ្លាស់ប្តូរទៅជាស្លាកយីហោសណ្ឋាគារ ដែលអាចបង្កើតប្រាក់ចំណូលក្នុងការជួល គុណភាពនៃការគ្រប់គ្រង ការផ្តល់នូវសេវាកម្មលំដាប់ផ្កាយប្រាំ និងសេវាកម្មផ្សេងៗទៀត។
ឆ្នាំ ២០១៦ កន្លងមកនេះ បានបង្ហាញថា ជាឆ្នាំដ៏មានសក្តានុពលមួយសម្រាប់ក្រុងព្រះសីហនុ ដោយសារតែចំនួនភ្ញៀវេទេសចរជនជាតិចិន និងភ្ញៀវទេសចរណ៍មកពីលោកខាងលិចមានការកើនឡើង។ វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ និងកោះផ្សេងៗទៀតក្នុងខេត្តនេះទទួលបានការចាប់អារម្មណ៍ខ្លាំង ចាប់តាំងពីខេត្តជាប់សមុទ្រមួយនេះបានផ្តើមបើកឲ្យដំណើរការក្នុងឆ្នាំ២០១២ ហើយទទួលបានអ្នកដំណើរកំសាន្តមកទស្សនាក្នុងខេត្តនេះចំនួន ៣៣.០៨៨ នាក់ក្នុងឆ្នាំ២០១៦។
ហេដ្ឋារចនាសម្ព័ន្ធនឹងត្រូវបានកែលម្អបន្ថែមទៀត ជាមួយការស្ថាបនាផ្លូវជាតិលេខ ៤ ដែលមានប្រវែង ១៩០គីឡូម៉ែត្រ ទទឹង ២៥ម៉ែត្រ ឲ្យក្លាយជាផ្លូវល្បឿនលឿន ដោយរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២០ ខាងមុខ។
តែយ៉ាងណា លោកងួន ឆាយលាង CEO របស់ក្រុមហ៊ុន Ratanaka Realty ជឿថា តម្លៃអចលនទ្រព្យនៅក្នុងខេត្តជាប់សមុទ្រនេះនឹងមិនឡើងថ្លៃនោះទេ។ លោក ឆាយលាង បានឲ្យដឹងដែរថា៖ “ខ្ញុំមិនគិតថាតម្លៃអចលនទ្រព្យលំនៅឋាននឹងមិនឡើងថ្លៃនោះទេ។ ព្រោះដោយសារតែពុំមានការបង្កើតការងារធំៗណាមួយ ដែលធ្វើឲ្យជះឥទ្ធិពលលើកំណើនតម្រូវការលំនៅឋាននោះទេ”។
កាលពីមុន ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួនធំធ្លាប់ជាអ្នកអភិវឌ្ឍន៍តូចតាច និងគ្មានបទពិសោធន៍ ហើយកញ្ចប់ថវិកាក៏មានកំណត់ ក៏ប៉ុន្តែ និន្នាការនាពេលអនាគតពួកគេ (ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ) នឹងផ្លាស់ប្តូរជាអ្នកអភិវឌ្ឍន៍ខា្នតធំដូចជាការធ្វើឲ្យប្រសើរឡើងនៃគុណភាពក្នុងការរចនា នៃការសាងសង់វីឡា។
ខណៈពេលដែលរំហូរនៃភ្ញៀវទេសចរណ៍កើនឡើងជាងទ្វេដង ក្នុងរយៈពេលជាង ១០ ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ២០០៦ ចំនួននៃកំណើនក្នុងការមកដល់របស់ភ្ញៀវទេសចរណ៍បានធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងយ៉ាងសន្ធឹកសន្ធាប់។
អ្នកអភិវឌ្ឍន៍ជាច្រើនក៏មានបំណងក្នុងការសាងសង់មជ្ឈមណ្ឌលកំសាន្ត ព្រមទំាងសណ្ឋាគារ អគារខុនដូ ហាងលក់រាយ និងកាស៊ីណូ ជាពិសេសក្រុមហ៊ុនរបស់ចិនជាអ្នកទទួលការសាងសង់កាស៊ីណូ និងសណ្ឋាគារ។
ការកើនឡើងនៃគម្រោងអភិវឌ្ឍន៍ និងតំបន់ទេសចរណ៍ជាច្រើនកន្លែងក្នុងខេត្តព្រះសីហនុដែលធ្វើឲ្យមានភាពទាក់ទាញភ្ញៀវទេសចរមកទស្សនានៅតាមកោះផ្សេងៗក្នុងខេត្តនេះ។ “ផ្ទះវីឡាប្រណីត ភាគច្រើនត្រូវបានដាក់លក់ចាប់ពី ៥សែនដុល្លារអាមេរិកឡើងទៅ”។ នេះបើយោងតាមលោក ចាន់ ម្លប់សុខា មកពីក្រុមហ៊ុនមេធាវីសុខា។ លោកបានលើកជាឧទាហរណ៍ថា តម្លៃនេះត្រូវបានដាក់លក់នៅលើកោះមួយចំនួនដូចជា កោះឫស្សី ដែលស្ថិតនៅលើកោះរ៉ុង ចម្ងាយ៣គីឡូម៉ែត្រ ពីឆ្នេរអូត្រេះ។ បើទោះបីជាតម្រូវការផ្ទះប្រណីតៗនៅតែបន្តកើនឡើង អ្នកទិញនៅតែប្រឈមនឹងការផ្គត់ផ្គង់មិនគ្រាប់គ្រាន់សម្រាប់ទីផ្សារមួយនេះ។ ទោះយ៉ាងណា តម្លៃនៃវីឡាប្រណីតនៅតែរក្សាតម្លៃមិនលើសពី ៥សែនដុលា្លរអារមេរិកនោះទេ។
គួរជម្រាបថា កោះឫស្សីនឹងមានរមណីយដ្ឋានប្រណីតៗជាច្រើននៅត្រឹមឆ្នាំ ២០២០ ខាងមុខ ហើយកោះនេះ ចំណាយពេលតែ១៥ នាទីប៉ុណ្ណោះសម្រាប់ការធ្វើដំណើរចេញពីខេត្តព្រះសីហនុ។
- Video Advertisement -