តម្លៃមូលដ្ឋាននៃអចលនទ្រព្យផ្អែកលើការអភិវឌ្ឍការគ្រប់គ្រង

រូបថត៖  Michelangeloop

ឧស្សាហកម្មអចលនទ្រព្យត្រូវបានកំណត់ជាញឹកញាប់ថាជា ដំណើរការនៃការទិញនិងលក់អចលនទ្រព្យ។ នៅក្នុងសតវត្សរ៍ទី ២១ ឧស្សាហកម្មអចលនទ្រព្យបានរីកចម្រើនទៅជាឧស្សាហកម្មមួយដែលទាក់ទាញអ្នកឯកទេសក្នុងវិស័យ ដូចជា ការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) ការគ្រប់គ្រងថែទាំងអគារ និង ការវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យ។ តើតួនាទីទាំងនោះមានភាពខុសគ្នាអ្វីខ្លះ?

ការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)៖

តាមទ្រឹស្តីលោក Jones (លើកឡើងក្នុងឆ្នាំ២០០៨) បានកំណត់និយមន័យនៅក្នុងគោលការណ៍គ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈ RICS ថា ជាដំណើរការនៃការចាត់ចែងដើម្បីធានាបានតម្លៃដ៏ល្អបំផុតមួយនៃតម្លៃលុយដែលបានវិនិយោគ ដែលវាជួយដល់យុទ្ធសាស្ត្ររបស់អាជ្ញាធរមូលដ្ឋានក្នុងការគ្រប់គ្រងអចលនទ្រព្យ។​ ផ្នែកនៃយុទ្ធសាស្រ្តនេះរួមមាន គោលការណ៍នៃការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) ការផ្តល់ហិរញ្ញវត្ថុ (កម្ចី) ដល់អចលនទ្រព្យ ការគ្រប់គ្រងសេដ្ឋកិច្ចអចលនទ្រព្យ និងការស្រាវជ្រាវអំពីអចលនទ្រព្យ។ ការសិក្សានេះ នឹងផ្តល់នូវមូលដ្ឋានគ្រឹះក្នុងការបង្កើនតម្លៃអចលនទ្រព្យដែលបានអភិវឌ្ឍន៍ ដែលគោលបំណងគឺដើម្បីបង្កើនប្រាក់ចំណូលជាអតិបរមាជាមួយនឹងការចំណាយអប្បបរមាលើប្រតិបត្តិការ ដើម្បីបង្កើតតម្លៃកាន់តែខ្ពស់នៃទ្រព្យសម្បត្តិ(អចលនទ្រព្យ)ដែលបានអភិវឌ្ឍ។

ការគ្រប់គ្រងថែទាំអគារ៖

តាមទ្រឹស្តីលោក Atkins (លើកឡើងក្នុងឆ្នាំ២០០៩) បានកំណត់និយមន័យថា ការគ្រប់គ្រងថែទាំអគារ (Facilities Management) ថាជាវិធីសាស្ដ្ររួមមួយសម្រាប់ដំណើរការប្រតិបត្តិការថែរក្សា ការកែលម្អ និងសម្របសម្រួលមុខងារនៃអគារ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនៃអង្គភាពមួយ ដើម្បីបង្កើតបរិយាកាសដែលគាំទ្រយ៉ាងខ្លាំងដល់គោលបំណងចម្បងរបស់អង្គភាពនោះ ដែលនេះគឺជាការធ្វើឲ្យទទួលបានប្រាក់ចំណេញច្រើន។ គោលការណ៍ថែទាំំ សេវាកម្មសាងសង់ ការជួសជុល/ការបន្ថែមគ្រឿងបរិក្ខារ និងការអនុវត្តប្រកបដោយនិរន្តរភាព ដែលវាគឺជាចំណុចសំខាន់នៅក្នុងវគ្គសិក្សាមូលដ្ឋាននៃការគ្រប់គ្រងថែទាំអគារ (Facilities Management)។ វាផ្តោតសំខាន់លើប្រពន្ធ័ថែទាំ ការជួសជុល/ការបន្ថែមគ្រឿងបរិក្ខារនៃអគារចាស់ៗ និងបង្កើតតម្លៃសម្រាប់បរិយាកាសប្រកបដោយនិរន្តរភាពសម្រាប់មនុស្សជំនាន់ក្រោយរបស់យើង។

ការវាយតម្លៃ៖

ជាទូទៅ មានសំណួរមួយចោទថា តើតម្លៃអចលនទ្រព្យត្រូវបានកំណត់យ៉ាងដូចម្តេច? ការវាយតម្លៃគឺជាចម្លើយ! វគ្គសិក្សាការវាយតម្លៃនេះគ្របដណ្តប់លើដំណើរការវាយតម្លៃ វិធីសាស្រ្តនៃការវាយតម្លៃ ទុនវិនិយោគអចលនទ្រព្យ និងការវិភាគចំណូល។ ជាការសរុបសេចក្តីដោយលោក Scheurwater (លើកឡើងក្នុងឆ្នាំ២០១៧) បានលើកឡើងថា ការវាយតម្លៃគឺជា «ដំណើរការដើម្បីកំណត់តម្លៃអចលនទ្រព្យ ដែលជាទូទៅត្រូវបានធ្វើឡើងសម្រាប់ឲ្យធនាគារ និងវិនិយោគិន» ។ ការវាយតម្លៃនេះផ្តល់នូវការបញ្ជាក់ពីតម្លៃរបស់អចលនទ្រព្យនោះសម្រាប់ធនាគារដើម្បីផ្តល់ប្រាក់កម្ចីដល់វិនិយោគិន ស្របពេលដែលវិនិយោគិន ចំណាយតម្លៃសមរម្យទៅលើអចលនទ្រព្យនោះ។

សេវាកម្មអចលនទ្រព្យ៖

សេវាកម្មអចលនទ្រព្យគ្របដណ្តប់ការអភិវឌ្ឍអចលនទ្រព្យ ការអភិវឌ្ឍន៍សេដ្ឋកិច្ច គម្រោង និងការគ្រប់គ្រងសំណង់។ អចលនទ្រព្យគឺមិនមែនគ្រាន់តែជាការទិញ និងលក់អចលនទ្រព្យ ឬដី នោះទេ ក៏ប៉ុន្តែ វាគ្របដណ្តប់យ៉ាងហោចណាស់ ១៤ចំណុច ដូចដែលបានរៀបរាប់នៅក្នុង​ សៀវភៅការគ្រប់គ្រងអចលនទ្រព្យរបស់ RICS។ វារួមបញ្ចូល សេវាជួល ការធ្វើបញ្ជីសារពើរ ការជួសជុល ការចូលប្រើប្រាស់ ការធានារ៉ាប់រង សេវាកម្ម ការផ្លាស់ប្តូរ ការចាត់ចែងកិច្ចការងារ ការទំលាក់តម្លៃ ការរំលោភកិច្ចសន្យា កែប្រែការជួលឡើងវិញ និរន្តរភាពនៃការគ្រប់គ្រងព័ត៌មាន ការដោះស្រាយជម្លោះ និងការបញ្ចប់កិច្ចសន្យាជួល។ ជាមួយនឹងចំណេះដឹងនេះ អ្នកគ្រប់គ្រងអចលនទ្រព្យត្រូវផ្តល់នូវសេវាកម្មដែលមានតម្លៃមូលដ្ឋានផ្អែកលើតម្លៃទីផ្សារនៅក្នុងឧស្សាហកម្មអចលនទ្រព្យ។

RCI- បរិញ្ញបត្ររងផ្នែកអចលនទ្រព្យ និងការវាយតម្លៃ៖

វិទ្យាស្ថានរ៉ូយ៉ាល់ឆាតធឺ (RCI) មានកិត្តិយស់សូមអញ្ជើញអ្នកអានអត្ថបទនេះមកទស្សនាវិទ្យាស្ថានរ៉ូយ៉ាល់ឆាតធឺ (RCI) នៅជាន់ទី១ នៃផ្សារស្ទឹងមានជ័យថ្មី ដើម្បីស្វែងយល់បន្ថែមអំពីវគ្គសិក្សា តម្លៃសិក្សា បែបបទសិក្សា និងអាជីពសង្ឃឹមទុកសម្រាប់អ្នកដែលបានបញ្ចប់វគ្គសិក្សាអចលនទ្រព្យនិងការវាយតម្លៃដោយជោគជ័យ។

ឯកសារយោង៖​ Jones, Keith et. al. (2008), RICS Public Sector Asset Management Guidelines, RICS, UK Atkin, Brian and Brooks, Adrian (2009), Total Facilities Management, 3rd Edition, Wiley Blackwell, UK. Scheurwater, Sander et. al. (2017), RICS The Future of Valuation, RICS, UK Anonymous (2016), Real Estate Management, 3rd Edition, RICS, UK.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]