តើចំណូលជិត ៣ពាន់លានដុល្លារ របស់ពលករកម្ពុជាក្រៅប្រទេសរួមចំណែកអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?

រហូតមកដល់បច្ចុប្បន្ន ពលករកម្ពុជាដែលកំពុង​ស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសសរុបមានចំនួនជាង ១,៣លាននាក់ ហើយជាមធ្យមពលករទាំង​នោះបានបញ្ជូនប្រាក់​បញ្ញើ​មកក្នុងប្រទេសវិញក្នុងមួយឆ្នាំៗ​សរុបប្រមាណជា ២,៧ពាន់លានដុល្លារ។

ទំហំសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានប៉ាន់ស្មានថា បានរួមចំណែកក្នុងការស្តារសេដ្ឋកិច្ចជាតិតាមរយៈការចំណាយផ្សេងៗរបស់ក្រុមគ្រួសាររបស់ពួកគាត់ដែលនៅក្នុងស្រុក ជាពិសេសមានមួយចំនួនក៏បានហៀរចូលក្នុងវិស័យចលនទ្រព្យផងដែរ។

គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈថា ​ពលករកម្ពុជា​ដែលកំពុងស្នាក់នៅ និងធ្វើការនៅក្រៅប្រទេសមានចំនួនសរុបប្រមាណ ១,៣លាននាក់នេះ។ ក្នុងនោះ ប្រទេសថៃ មានចំនួន ១.២៣១.៥០៨នាក់ កូរ៉េខាងត្បូង ៤៩.៧៣៨នាក់ ជប៉ុនជាង ១៦.៥៦២នាក់ ម៉ាឡេស៊ីជាង ២២ ៦២១នាក់ សិង្ហបុរី ៨៥១នាក់ តំបន់រដ្ឋបាលពិសេសហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់ ដែលបច្ចុប្បន្នពួកគាត់បានបញ្ជូលប្រាក់មកក្រុមគ្រួសារក្នុងប្រទេសកម្ពុជាមានចំនួនសរុបប្រមាណជា ២,៧ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ។

ទាក់ទងនិងថវិកាដ៏សន្ធឹកនេះដែរ លោកស្រី Grace Rachany Fong អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បានមានប្រសាសន៍ថា តាមរយៈបទពិសោធន៍កន្លងមក ក្នុងចំណោមពលករកូរ៉េចំនួន ៣០០នាក់ យ៉ាងហោចណាស់មានប្រមាណ ៨០% ដែលបានផ្ញើប្រាក់ត្រឡប់មកផ្ទះវិញ ហើយគ្រួសារពួកគាត់តែងតែធ្វើការបែងចែកសម្រាប់វិនិយោគទៅលើវិស័យអចលនទ្រព្យ សន្សំ សាងសង់លំនៅឋាន និងប្រកបអាជីវកម្មផ្សេងៗ។

អ្នកជំនាញរូបនេះបន្តថា កន្លងមក ក្រុមការងារអ្នកជំនាញអចលនទ្រព្យពីប្រទេសកម្ពុជា តែងតែបានផ្ដល់ជាមេរៀន និងចែករំលែកនូវវិធីសាស្ត្រនៃការវិនិយោគអចលនទ្រព្យប្រកបដោយសុវត្ថិភាព ដល់បងប្អូនពលករដែលនៅប្រទេសកូរ៉េ ដើម្បីផ្ដល់ជាចំណេះ និងការយល់ដឹង ដើម្បីធ្វើការវិនិយោគ។

ជាមួយគ្នានេះផងដែរ កញ្ញា ហាក់ សេងហ៊ន ប្រជាពលរដ្ឋមួយរូបដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ ហើយបានទៅធ្វើការនៅតំបន់ឆនអាន់ នៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា «ប្រាក់ខែដែលពួកគាត់ទទួលបានមានចន្លោះពី ១.០០០ដុល្លារ ទៅ១.៥០០ដុល្លារ សម្រាប់អ្នកធ្វើការងារក្នុងវិស័យកសិកម្ម រីឯអ្នកធ្វើការងារសំណង់ អាចទទួលបានរហូតដល់ ១.៥០០ដុល្លារ ទៅ ២.០០០ដុល្លារ ក្នុងមួយខែ»

«ដូច្នេះពេលបើកប្រាក់ខែម្តងៗ ពួកគាត់ត្រូវបែងចែកសម្រាប់ប្រាក់សន្សំខ្លះ និងផ្ញើមកឱ្យអ្នកផ្ទះខ្លះ ដើម្បីបង់រំលោះ ផ្ទះ ឬដីឡូតិ៍ ដែលគ្រួសាររបស់ពួកគាត់បានទិញទុកឱ្យ» កញ្ញាបន្ត។

ជាមួយគ្នានេះផងដែរ មានពលករពីប្រទេសកូរ៉េខាងត្បូងមួយរូបទៀត មានស្រុកកំណើតនៅខេត្តព្រៃវែង ដែលសូមមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា ជារៀងរាល់ខែ លោកតែងតែផ្ញើប្រាក់ត្រឡប់មកឱ្យម្តាយនៅស្រុកខ្មែរ ប្រមាណ ១.០០០ដុល្លារ ក្នុងមួយខែ។ លោកបានឲ្យដឹងទៀតថា សាច់ប្រាក់នេះម្ដាយរបស់លោកបានបែងចែកមួយចំណែកសម្រាប់សន្សំទុក ហើយមួយចំនួនទៀតបង់រំលោះផ្ទះសម្រាប់រូបលោកពេលត្រឡប់មកវិញ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]