តើច្បាប់តម្រូវឱ្យម្ចាស់គម្រោងសំណង់គ្រប់គ្រងប្រព័ន្ធលូដូចម្ដេច?បើគ្មានប្រព័ន្ធលូត្រឹមត្រូវ អាចប្ដឹងបានទេ?

តើអ្នកដឹងទេថា កម្ពុជាយើងក៏បានអនុម័តច្បាប់គ្រប់គ្រងការបញ្ចេញចោលកាកសំណល់ទាំងរឹង និងរាវ ជាពិសេសសម្រាប់គម្រោងសំណង់នានា។ ហើយបើធ្វើខុសពីអ្វីដែលច្បាប់កំណត់ អាចនឹងត្រូវផាកពិន័យខ្ពស់បំផុតដល់ទៅ ១០លានរៀលឯណោះ។ មកស្វែកយល់ទាំងអស់គ្នា ថាម្ចាស់គម្រោងសំណង់នានាត្រូវគោរពតាមបទបញ្ញត្តិអ្វីខ្លះ?

តាមច្បាប់ ម្ចាស់សំណង់អគារទាំងអស់ ត្រូវរៀបចំអាងសិបទិច ឬជាប្រភេទអាងស្តុកបំបែកសំណល់សរីរាង្គទឹកកខ្វក់ចេញពីបង្គន់ និងបន្ទប់ទឹក មុននឹងបញ្ចេញទៅក្នុងប្រព័ន្ធលូ ពោលគឺឱ្យស្របតាមលិខិតអនុញ្ញាតសាងសង់។

បើតាមមាត្រា២២ នៃអនុក្រឹត្យ ២៣៥ អនក្រ.បក ម្ចាស់សំណង់អគារក៏ត្រូវស្នើសុំតភ្ជាប់បណ្តាញលូមុននឹងការបញ្ចេញទឹកកខ្វក់ទៅក្នុងប្រព័ន្ធលូសាធារណៈផងដែរ។

សំណើត្រូវស្នើទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ឬស្ថាប័នផ្សេងៗអាស្រ័យលើទំហំនឹងប្រភេទសំណង់នីមួយៗ រួមមានដូចជា៖

១) ការិយាល័យសាធារណការ និងដឹកជញ្ជូនក្រុង ស្រុក ខណ្ឌ ចំពោះទីតាំងមានបរិវេណក្រោម ៣០ ០០០ ម៉ែត្រក្រឡា ឬផ្ទៃក្រឡាអគារតូចជាង ៥០០០ ម៉ែត្រក្រឡា

២) មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ចំពោះទីតាំងមានបរិវេណចាប់ពី ៣០ ០០០ ម៉ែត្រក្រឡាដល់ ១០០ ០០០ ម៉ែត្រក្រឡា ឬផ្ទៃក្រឡាអគារចាប់ពី ៥០០០ ម៉ែត្រក្រឡា ដល់ ១៥ ០០០ ម៉ែត្រក្រឡា

៣) ក្រសួងសាធារណការ និងដឹកជញ្ជូន ចំពោះទីតាំងមានផ្ទៃក្រឡាលើសពី ១០០ ០០០ ម៉ែត្រ ក្រឡា ឬផ្ទៃក្រឡាអគារធំជាង ១៥ ០០០ ម៉ែត្រក្រឡា។

ក្រោយពីសុំតភ្ជាប់បណ្ដាញហើយ ម្ចាស់គម្រោងក៏ត្រូវស្នើសុំលិខិតអនុញ្ញាតបញ្ចេញចោលទឹកកខ្វក់ពីអាជ្ញាធររាជធានី-ខេត្តដូចដែលបានរៀបរាប់ខាងលើផងដែរ មុននឹងបញ្ចេញទឹកកខ្វក់ទៅក្នុងប្រព័ន្ធលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។

លើសពីនេះ ម្ចាស់សំណង់អគារ ក៏ត្រូវបង់សេវាប្រើប្រាស់ប្រព័ន្ធលូ និងសេវាប្រើប្រាស់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់រួមផងដែរ។

ចំពោះជនណាដែលតភ្ជាប់ប្រព័ន្ធលូ គ្មានការអនុញ្ញាត ឬមិនបង់ថ្លៃសេវា ឬមិនបានគោរពតាមបញ្ញត្តិ នឹងត្រូវទទួលទណ្ឌកម្មជាការព្រមាន ឬពិន័យជាប្រាក់ ដូចមានចែងក្នុង៣៦ ដល់មាត្រា៥០ នៃអនុក្រឹត្យលេខ២៣៥ អនក្រ.បក ។

ការពិន័យជាប្រាក់មានចាប់ពី ១០ ពាន់រៀល ដល់ ១០លានរៀល ទៅតាមប្រភេទសំណង់អគារ ឬគម្រោងអភិវឌ្ឍអចលនវត្ថុនោះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពន្លឿនសេចក្តីព្រាងច្បាប់ថ្មីបន្ថែមទៀតស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ពោលគឺដើម្បីរឹតបន្តឹងការគ្រប់គ្រង់សំណល់ឱ្យកាន់តែមានប្រសិទ្ធភាព។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]