តើដំបូលរបស់អ្នកកំពុងជួបបញ្ហាខូចខាត តែមិនចង់ខាតពេលរុះរើមែនទេ? ISI RE-ROOFING SOLUTIONS ជាដំណោះស្រាយថ្មីប្រកបដោយភាពច្នៃប្រឌិត និង ដំឡើងឆាប់រហ័សបំផុត

ដំបូលស័ង្កសីជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងមានបញ្ហាច្រែះធ្លុះ និងលេចទឹកដែលបង្កការរំខានជាខ្លាំងដល់ដំណើរការអាជីវកម្មប្រចាំថ្ងៃជាពិសេសសម្រាប់រោងចក្រ ឃ្លាំងស្តុកទំនិញ រោងម៉ាស៊ីនកិនស្រូវ ឬអាគារពាណិជ្ជកម្មផ្សេងៗ ដែលបញ្ហាទាំងនោះតម្រូវឱ្យម្ចាស់អាជីវកម្មធ្វើការជួសជុលជាញឹកញាប់ ដែលផ្តល់ការរំខានដល់អាជីវកម្ម ខាតបង់ពេលវេលា និងថវិកាជាច្រើន ។

អស់ក្តីបារម្ភ ក្រុមហ៊ុន ISI STEEL សូមណែនាំនូវសេវាកម្មថ្មី ISI RE-ROOFING Solutions ដែលជាសេវាកម្មថ្មីដំបូងគេបង្អស់នៅប្រទេសកម្ពុជា ប្រក់ដំបូលថ្មីគ្របលើដំបូលចាស់ដោយមិនមានការរុះរើ និងមិនផ្តល់ការរំខានដល់ដំណើរការអាជីវកម្មក្នុងអំឡុងពេលដំឡើងនោះទេ។

សម្រាប់អតិថិជនដែលជ្រើសរើសសេវាកម្មនេះ មុននឹងធ្វើការដំឡើង ក្រុមការងារ  ISI នឹងធ្វើការត្រួតពិនិត្យជាក់ស្តែងទៅលើគ្រោងដំបូលចាស់ដើម្បីដឹងថាតើគ្រោងដំបូលចាស់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទ្រទម្ងន់ដំបូលថ្មីបានដែរឬទេ ហើយក្រុមការងារនឹងធ្វើការណែនាំជាងជំនាញដែលបានវឹកហាត់ដោយក្រុមហ៊ុន ជូនទៅកាន់អតិថិជន។ ប្រព័ន្ធប្រក់ដំបូលថ្មីគ្របលើដំបូលចាស់ ប្រើប្រាស់នូវដែក ISI OMEGA ដែលមានមុខងារជាផ្ទោងដំបូល និងស័ង្កសី ISI ផាម ភ្លីកឹប ៩៨០ ហើយមានការធានារយៈពេល ១០ឆ្នាំទៅលើគ្រោងដំបូល និងធានារយៈពេល ២០ឆ្នាំទៅលើការច្រែះធ្លុះសន្លឹកស័ង្កសី។

ជ្រើសរើសនូវសេវាកម្ម ISI RE-ROOFING Solutions លោកអ្នកនឹងទទួលបាននូវដំបូលថ្មីដែលអាចដំឡើងបានយ៉ាងឆាប់រហ័ស ជួយសន្សំថវិកា និងមិនប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់អ្នក ក្នុងពេលដំឡើង។
សម្រាប់ព័ត៍មានបន្ថែមសូមចូលទស្សនាវីដេអូអំពី ISI RE-ROOFING Solutionsតាមរយៈ៖ https://www.youtube.com/watch?v=dCyUULGfXcI&ab_channel=ISISTEEL ឬទំនាក់ទំនងលេខទូរស័ព្ទ ០២៣ ៨៨០ ០៩៨។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?

នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ក្រុមហ៊ុន KNN ដាក់សម្ពោធផលិតផលជប៉ុន YOKODA ជាផ្លូវការក្នុងទីផ្សារកម្ពុជា

ថ្ងៃទី ២២ ខែ កុម្ភះ ឆ្នាំ​ ២០២៦ ក្រុមហ៊ុន ខេ អិន អិន ខេ […]

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់គម្រោងថ្មីពីរដំណាលគ្នា ជាមួយទីតាំងដ៏អស្ចារ្យនៃរាជធានីភ្នំពេញ

ដើមឆ្នាំថ្មី បុរី ប៉េង ហួត បានបើកការដ្ឋានសាងសង់គម្រោងថ្ […]