តើតំបន់ទេសចរណ៍នៅតែជាទិសដៅមាសក្នុងការវិនិយោគសណ្ឋាគារទៀតទេ?

សរសរដោយ  Eric Wong Chon Lap

ជាទូទៅ តំបន់ទេសចរណ៍នឹងអាជីវកម្មសណ្ឋាគារ គឺជារឿងគូរគ្នា ទីណាមានតំបន់ទេសចរណ៍ ទីនោះមានសណ្ឋាគាររីកដូចផ្សិត។ ប៉ុន្តែវិបត្តិកូវីដ១៩ បានផ្ដល់មេរៀនដ៏សំខាន់មួយ និងដាស់ស្មារតីដល់ម្ចាស់អាជីវកម្មសណ្ឋាគារឱ្យសួរខ្លួនឯង តើតំបន់ទេសចរណ៍នៅតែជាទិសដៅមាសក្នុងការវិនិយោគសណ្ឋាគារទៀតទេ?

ដើម្បីឱ្យឆ្លើយនឹងសំណួរនេះ ក្រឡេកមកមើល ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលធ្លាប់តែជាតំបន់កុះករ ពោរពេញដោយភ្ញៀវទេសចរណ៍ និងសណ្ឋាគារ។

បច្ចុប្បន្នតំបន់ទាំង ២ កំពុងប្រឈមនឹងបញ្ហាក៏ធ្ងន់។ សណ្ឋាគារ និងអាជីវកម្មផ្នែកទេសចរណ៍រាប់រយរាប់ពាន់កន្លែងត្រូវបានបិទទ្វារ។ សណ្ឋាគារខ្លះដែលនៅបន្តបើក មិនយូរមិនឆាប់នឹងអស់សាច់ប្រាក់បំរុង ហើយនឹងត្រូវបិទទ្វារ។ ចំណែកម្ចាស់សណ្ឋាគារខ្លះទៀត ក៏កំពុងលក់សណ្ឋាគាររបស់ខ្លូនក្នុងតម្លៃក្រោមទីផ្សារ។

ក្នុងអំឡុងដែលគ្មានការឆ្លងក្នុងសហគមន៍ អ្នកទេសចរក្នុងស្រុកបានជួយទប់លំនឹងវិស័យនេះ បានមួយចំណែក ជាពិសេសនៅថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកបុណ្យទាន។ យ៉ាងណាក្ដី អ្នកទេសចរក្នុងស្រុកគឺមិនអាចទប់ទល់ទាំងស្រុង ទៅនឹងការបាត់បង់ភ្ញៀវទេសចរអន្តរជាតិបានទេ ព្រោះការផ្គត់ផ្គង់សណ្ឋាគារដ៏ច្រើននៅខេត្តទាំង ២ គឺសាងសង់ឡើងដើម្បីភ្ញៀវទេសចរអន្តរជាតិ។

លើសពីនេះ ទោះប្រទេសកម្ពុជា កំពុងចាប់ផ្ដើមចាក់វ៉ាក់សាំងហើយក្ដី អ្នកវិភាគភាគច្រើន ព្យាករថាស្ថានភាពនឹងមិនត្រឡប់នឹងមិនត្រឡប់មិនប្រសើរវិញទេ ក្នុងឆ្នាំ ២០២១ ឬអាចពន្យារដល់ឆ្នាំ២០២២។

ផ្ទុយទៅវិញ បើប្រឡេកមកមើល ទីក្រុងភ្នំពេញ សណ្ឋាគារមួយចំនួនបានបិទទ្វារ តែក៏នៅមានមួយចំនួនធំៗ ដែលអាចបន្តអាជីវកម្មបាន។ ដើមឆ្នាំ ២០២១ សណ្ឋាគារផ្កាយ៥ ថ្មីមួយ Hyatt Regency Phnom Penh ក៏ទើបតែបើកទ្វារ។

មូលហេតុដែល សណ្ឋាគារមួយចំនួនធំៗ នៅតែអាចបន្តអាជីវកម្មបាន គឺដោយសារតែសកម្មភាពពាណិជ្ជកម្មនៅក្នុងទីក្រុងដែលនៅតែបន្ត ទោះវិស័យទេសចរណ៍ធ្លាក់ចុះក្ដី។

សណ្ឋាគារនៅទីក្រុងភ្នំពេញ នៅតែមានសកម្មភាពផ្សេងៗ ដូចជាការទទួលភ្ញៀវដែលមកពីបណ្ដាខេត្តដើម្បីចូលរួចប្រជុំ ភ្ញៀវក្នុងក្រុងដែលចង់សម្រាកលម្ហែដោយមិនចាំបាច់ទៅតាមខេត្ត ការជួលទីតាំងដើម្បីធ្វើកម្មវិធីផ្សេងៗរបស់ក្រុមហ៊ុននានា និងជាពិសេសការជួលរយៈពេលយូរដើម្បីធ្វើចត្តាឡីស័កជាដើម។

កត្តានេះសឱ្យឃើញថា ការធ្វើពិពិធកម្មអាជីវកម្មសណ្ឋាគារ ពោលគឺមិនវិនិយោគនៅក្នុងតំបន់តែមួយ ហើយមិនផ្ដោតលើអាជីវកម្មប្រភេទតែមួយ គឺចំណុចដែលម្ចាស់សណ្ឋាគារត្រូវតែគិត។ បើវិភាគ ទៅអនាគត មុននឹងបើកសណ្ឋាគារនៅតំបន់ទេសចរណ៍ណាមួយ គឺត្រូវមានអាជីវកម្មប្រភេទណាមួយផ្សេងទៀត នៅកន្លែងដែលមិនមែនជាតំបន់ទេសចរណ៍ដើម្បីទប់ទល់គ្នា ក្នុងករណីបើមានការរាតត្បាតដូចកូវីដ១៩ កើតឡើងទៀត។


លោក Eric Wong Chon Lap មានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពិគ្រោះយោបល់និងអភិវឌ្ឍន៍អចលនទ្រព្យក្នុងប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ លើសពីនេះ លោកក៏មានបទពិសោធន៍ជាច្រើនទៀតទាក់ទងនឹងការគ្រប់គ្រងថវិកាអភិវឌ្ឍគម្រោង យុទ្ធសាស្ត្រទីផ្សារ ការស្រាវជ្រាវ ក៏ដូចជាការវិភាគទីផ្សារអចលនទ្រព្យផ្សេងៗ រួមមានការិយាល័យ លំនៅដ្ឋាន សណ្ឋាគារ និង ផ្នែកលក់រាយឬ Retail ជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]