តើមានអ្វីខ្វះខាតនៅក្នុង CBD ក្នុងរាជធានីភ្នំពេញ?

រាជធានី​ភ្នំពេញ​ផ្តល់ជូន​នូវ​ជម្រើស​ភោជនីយដ្ឋាន​ជាច្រើន ប៉ុន្តែ​នៅពេល​គេ​និយាយ​ពី​ភោជនីយដ្ឋាន​ដែល​មាន​អាហារ​ប្រកបដោយ​គុណភាព​ពិតប្រាកដ នៅក្នុង Central Business District (CBD) មាន​ភោជនីយដ្ឋាន​តិចតួច​ណាស់​ដែល​បំពេញបាន​នូវ​លក្ខខណ្ឌ​បរិយាកាស​ល្អ ការតុបតែង​សមរម្យ សេវាកម្ម​លំដាប់​ផ្កាយ​ប្រាំ និង​កន្លែង​ចត​រថយន្ត​ល្អ​។ ភោជនីយដ្ឋាន​ដែល​ធ្វើ​បាន​ហើយ​មិន​មាន​តម្លៃ​ថ្លៃ​ដោយ​មិន​ហេតុផល នឹង​ទាក់ទាញ​ធុរកិច្ច​សំខាន់ៗ​។​

​ក្នុង​ពេល​ថ្ងៃ​តំបន់​នៅ​ជុំវិញ​វត្ត​ភ្នំ គឺ​ជា​មជ្ឈមណ្ឌល​នៃ​សកម្មភាព​អាជីវកម្ម​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​នៅពេល​យប់​ហាក់ដូចជា​ខ្វះ​ជម្រើស​សម្រាប់​មនុស្ស​ស្នាក់នៅ និង​ធ្វើការ​នៅ​ជុំវិញ​តំបន់​នេះ​។ តាម​លោក​Chhayleang Ngoun មកពី Ratanaka Realty “​ការអភិវឌ្ឍន៍​ដែលមាន​គោលដៅ​លើ​ក្មេងជំនាន់ក្រោយ​គឺ​នៅ​ខ្វះខាត​។ វា​គួរតែ​មាន​កន្លែង​ដែល​មនុស្ស​ជំនាន់​ថ្មី​អាច​រស់នៅ លេង​កម្សាន្ត និង​បង្កើត​អ្វីមួយ នៅ​ក្នុង​តម្លៃ​សមរម្យ​”​។ នៅ​ក្រៅ​តំបន់ CBD វិញ រាជធានី​ភ្នំពេញ​មាន​ការផ្តល់ជូន​ច្រើន ជាពិសេស​នៅ​តាម​មាត់​ទន្លេ ប៉ុន្តែ​ការធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​មាត់ទន្លេ​ពេលខ្លះ​ចំណាយ​ពេលវេលា​ច្រើន​ជាមួយនឹង​ការកកស្ទះ​ចរាច​រណ៍​។​

​ទីកន្លែង​លក់រាយ​នៅក្នុង CBD នៅតែ​ស្ថិតនៅក្រោម​ការអភិវឌ្ឍ​ន៍ និង​ស្ថិត​នៅលើ​ផ្លូវ​វែងឆ្ងាយ​ទៀត បើ​និយាយ​ពី​ម៉ាក​អន្តរជាតិ និង​ទ្រង់ទ្រាយ​លក់រាយ​ដែល​ផ្តល់ជូន​។ តំបន់​នេះ​ពិតជា​នៅ​ខ្វះ​ជម្រើស​សម្រាប់​ការដើរ​ទិញ​ទំនិញ​នៅ​ពេល​ថ្ងៃ​ក្រៅ​ពី​ផ្សារ​ថ្មី​។​

​ចំពោះ​ការ​ដើរ​ទិញ​ទំនិញ​នៅ​ផ្សារ​រាត្រី​ក្នុង​តំបន់ CBD ឬ​តំបន់​ក្បែរ​ជុំវិញ​នោះ​វិញ មិនមែន​មាន​ជម្រើស​តែមួយ​គត់​នោះ​ទេ ហើយ​ផ្សារ​ដែល​នៅក្បែរ​ទាំងនោះ​មាន​ទំនោរ​ជួយ​បំពេញ​បន្ថែម​ដល់​ផ្សារ​ក្នុង​តំបន់​នោះ​។ នៅ​មាន​ឱកាស​ដែល​មិនទាន់​ប្រើ​សម្រាប់​ការ​លក់រាយ F&B ប្រកបដោយ​គុណភាព ការកម្សាន្ត​នៅពេល​រាត្រី​នៅក្នុង​តំបន់ CBD​។ ម្យ៉ាងទៀត យើង​ពិតជា​អាច​មើលឃើញ​សក្តានុពល​នៅក្នុង​តំបន់ CBD ក្នុង​ការអភិវឌ្ឍន៍​មជ្ឈមណ្ឌល​ទិញ​ទំនិញ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ដែល​ចេះតែ​កើន​ឡើង ព្រមទាំង​អ្វី​ផ្សេង​ទៀត​ដែល​ជួយ​បំពេញ​បន្ថែម​ឲ្យ​ទីផ្សារ​ក្នុង​តំបន់ និង​បំពេញ​បំណង​ជនបរទេស និង​ក្រុម​មនុស្ស​វ័យក្មេង​។​

​គម្រោង​សំខាន់​ជាច្រើន​កំពុង​ដំណើរការ ហើយ Vattanac Capital Lifestyle Park គឺជា​ការអភិវឌ្ឍន៍​មួយ​ដែល​គួរ​សម្លឹងមើល​ផងដែរ​។ នៅពេល​គម្រោង​នេះ​ត្រូវបាន​បញ្ចប់​យ៉ាង​ពេញលេញ រួមគ្នា​ជាមួយ​នឹង​អគារ​ការិយាល័យ​នៅ​ជុំវិញ – វិមាន​កាណាឌីយ៉ា Exchange Square និង​អគារ​វឌ្ឍនៈ តំបន់​នេះ​អាច​ក្លាយជា​តំបន់ F&B ថ្មី សម្រាប់​តំបន់​ក្បែរ​នោះ​ក្នុង​ចម្ងាយ ២ គីឡូម៉ែត្រ ដែល​បច្ចុប្បន្ន​នៅ​ខ្វះ​ទីតាំង F&B និង​បារ​។​

​ចុះ​ពី​តំបន់ CBD គឺ​តំបន់​បឹង​កេងកង​១ ជា​តំបន់​មួយ​ផ្សេង​ទៀត​ដែល​អាច​ចូល​ទៅ​បាន​យ៉ាង​ងាយស្រួល​និង​មាន​សក្តានុពល​ក្នុង​ការអភិវឌ្ឍន៍​យ៉ាងសំខាន់​។ ទោះជា​យ៉ាងណា ចំណុច​អវិជ្ជមាន​នៃ​តំបន់​បឹង​កេងកង​១ គឺ​កង្វះ​កន្លែង​ចត​រថយន្ត​។ រហូតមក​ដល់​ឥឡូវនេះ មិន​មាន​កន្លែង​ណាមួយ​ដែល​មាន​ហាង​លក់រាយ F&B និង​កន្លែង​ចត​រថយន្ត​ធំ​ទូលាយ​នៅ​ក្រោម​ដំបូល​តែ​មួយ​នោះ​ទេ​។​

​ទីផ្សារ​លក់រាយ F&B នៅ​រាជធានី​ភ្នំពេញ នៅ​ចន្លោះ​ទំនេរ​សម្រាប់​ការអភិវឌ្ឍន៍​បន្ថែមទៀត និង​មិន​ទាន់​បំពេញ​តម្រូវការ​គ្រប់គ្រាន់​នៅឡើយ​។ ខ្ញុំ​ជឿថា តំបន់ CBD នឹង​នៅតែ​ជា​តំបន់​ដែល​មាន​ការចំណាយ​ខ្ពស់ ហើយ​អ្នក​អភិវឌ្ឍន៍​គួរ​សំឡឹង​មើល​ដើម្បី​ចូល​ទៅ​បំពេញ​ផ្នែក​ដែល​នៅ​មាន​គម្លាត​ទីផ្សារ​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]