តើម៉ាស៊ីនព្រីន 3D នឹងជួយផ្លាស់ប្តូរឧស្សាហកម្មសំណង់បានយ៉ាងណាខ្លះ នាពេលអនាគត?

អ្នកប្រហែលជាធ្លាប់ដឹងរួចមកហើយថា ម៉ាស៊ីនព្រីន 3D គឺម៉ាស៊ីនដែលអាចព្រីន ឬផលិតវត្ថុពិតៗណាមួយបាន ដោយគ្រាន់តែឌីស៉ាញគំរូ 3D ក្នុងកុំព្យូទ័រ ដាក់បញ្ចូលវត្ថុធាតុដើម ហើយចុចព្រីន។ បច្ចេកវិទ្យានេះត្រូវបានគេប្រើជាទូទៅក្នុងការផលិតវត្ថុគំរូគ្រប់ប្រភេទដូចជាង តុ ទូ កៅអី ឬអនុស្សារីយ៍ជាដើម។ ដោយឡែក ក្នុងវិស័យសំណង់វិញ តើម៉ាស៊ីនព្រីន 3D អាចជួយអ្វីបានខ្លះ?

អ្នកអាចសាងសង់អគារពាណិជ្ជកម្មនានាបានដោយគ្រាន់តែចុចព្រីន

នៅថ្ងៃអនាគត អគារពាណិជ្ជកម្មនានាដូចជា ការិយាល័យ បណ្ណាល័យ ឬហាងកាហ្វេ គឺសុទ្ធតែអាចព្រីនបានដោយម៉ាស៊ីនព្រីន 3D។ តួរយ៉ាង អគារពាណិជ្ជកម្មមួយនៅទីក្រុងឌូបៃគឺ Dubai Future Foundation មានកម្ពស់ ៦ ម៉ែត្រ បានបំបែកឯកទកម្មជាការអគារពាណិជ្ជកម្មដំបូងគេ ដែលសាងសង់ដោយម៉ាស៊ីនព្រីន 3D។
វិស្វករបានប្រើប្រាស់ពេល ១៧ ថ្ងៃ ដើម្បីព្រីនគ្រោងឆ្អឹងអគារ និងរយៈពេល ៣ ខែ ដើម្បីបញ្ចប់ការដ្ឋានទាំងមូល ដោយក្នុងនោះបានកាត់បន្ថយកម្លាំងពលកម្មបានទៅដល់ ៥០% និងសំណល់ពីការដ្ឋានបានដល់ ៦០% ដែលនេះជាគំរូដ៏ល្អមួយក្នុងការអភិវឌ្ឍន៍ ដោយមិនធ្វើឱ្យប៉ះពាល់បរិស្ថានខ្លាំង និងចំណាយថវិការសមរម្យ។

វិធីសាស្ត្រសាងសង់ងាយស្រួលជាងមុន

បច្ចេកវិទ្យាព្រីន 3D នេះ ក៏នឹងជួយសម្រួលដល់ដំណើរការសាងសង់គម្រោងផ្សេងៗបានមួយផ្នែកធំ ព្រោះម្ចាស់គម្រោងអាចរចនាម៉ូតគម្រោងបែបណាក៏បាន ដោយគ្រាន់តែប្រើកុំព្យូទ័រ ហើយព្រីនចេញតែម្ដង ដោយមិនបានគិតស្មុគស្មាញលទ្ធភាពរបស់វិស្វករ និងខ្ទង់ចំណាយថ្លៃ ដូចពេលពីមុនឡើយ។

កាត់បន្ថយហានិភ័យនៅការដ្ឋាន

បន្ថែមពីនេះ ម៉ាស៊ីនព្រីន 3D នឹងធ្វើឱ្យការដ្ឋានសំណង់មានសុវត្ថិភាពជាងមុន។ ជារឿយៗ យើងតែងតែលឺព័ត៌មានទាក់ទិននឹងគ្រោះថ្នាក់ផ្សេងៗ នៅការដ្ឋានសំណង់ ដែលឆក់យកជីវិតកម្មករក្នុងពេលកំពុងបំពេញការងារ។ ម៉ាស៊ីនព្រីន 3D មិនត្រឹមតែកាត់បន្ថយកម្លាំងពលកម្មនោះទេ ថែមទាំងអាចកាត់គ្រោះថ្នាក់ទៀងផង ព្រោះម៉ាស៊ីននេះនឹងរ៉ាប់រងទៅលើការងារធ្ងន់ៗជំនួសកម្មករវិញ។

ការចំណាយលើសម្ភារៈសំណង់តិចជាងមុន

ក្រៅពីការកាត់បន្ថយហានិភ័យនៅការដ្ឋាន បច្ចេកវិទ្យានេះ ក៏នឹងជួយកាត់បន្ថយថ្លៃចំណាយលើសម្ភារៈសំណង់ផងដែរ។ ដោយសារតែការដ្ឋានសំណង់ ត្រូវកាត់បន្ថយកម្លាំងពលកម្ម ដូចនេះ សម្ភារៈសំណង់មួយចំនួន ដែលត្រូវប្រើប្រាស់ដោយកម្មករ ក៏ត្រូវកាត់បន្ថយដូចគ្នា ធ្វើឱ្យការចំណាយលើថ្លៃដើមអស់តិចជាងមុន។

លំនៅដ្ឋានមានតម្លៃសមរម្យជាងមុន

ជាលទ្ធផល គម្រោងផ្សេងៗ ដែលត្រូវបានសាងសង់ឡើងដោយម៉ាស៊ីនព្រីន 3D នឹងមានតម្លៃសមរម្យជាងមុន។ បច្ចុប្បន្ន មានក្រុមហ៊ុនថ្មីៗជាច្រើន ជុំវិញពិភពលោក ដែលប្រើប្រាស់បច្ចេកវិទ្យា 3D នេះ ដើម្បីសាងសង់គម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ។

លំនៅដ្ឋានទាំងអស់នេះ មានលក្ខណៈធន់ និងអាចផ្លាស់ទីបានយ៉ាងងាយស្រួលថែមទៀតផង។ ដូច្នេះ គម្រោងលំនៅដ្ឋាន ដែលមានតម្លៃសមរម្យមួយចំនួន នឹងរីកដុះដាលច្រើនជាងមុន ដែលជាការបើកឱកាសដល់អ្នកមានជីវភាពមធ្យមមានផ្ទះរស់នៅ។

បើទោះជាសមត្ថភាពរបស់ម៉ាស៊ីនព្រីន 3D ស្ដាប់ទៅដូចជាអស្ចារ្យយ៉ាងណាក្ដី បច្ចុប្បន្នវត្តមាននៃបច្ចេកវិទ្យានេះនៅក្នុងឧស្សាហកម្មសំណង់នៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយហើយចំពោះលទ្ធភាពរបស់បច្ចេកវិទ្យានេះទៀតសោត ក៏នៅមានកម្រិតដែរ។ ពោលគឺម៉ាស៊ីនព្រីន 3D សម្រាប់សំណង់ គឺអាចប្រើប្រាស់សម្ភារៈតែមួយមុខក្នុងពេលព្រីនតែប៉ុណ្ណោះ។ ដូច្នេះហើយ ទើបគេនៅត្រូវការម៉ាស៊ីនព្រីនច្រើនគ្រឿង និងកម្លាំងមនុស្សមួយចំនួន ដើម្បីសាងសង់គម្រោង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារទីស្តីការថ្មីរបស់ (គ.ជ.ប) តម្លៃជាង ២០លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

អគារទីស្ដីការថ្មីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត […]

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (១៩ មិនា ២០២២)

មាតិកាប្រចាំសប្តាហ៍ (១៩ មិនា ២០២២) ៖ #១ ពន្ធប្រថាប់ត្រាអចលនទ្រព្យនៅខែកុម្ភៈ មានដល់១៥,៥លានដុល្លារ កើនជិត ១៧% [អានបន្ថែម] #២ ការស្ថាបនាផ្លូវជាតិលេខ១០ បាត់ដំបង-កោះកុង សម្រេចបាន៦០% គិតត្រឹមខែមីនា [អានបន្ថែម] #៣ ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បើកឱ្យប្រើប្រាស់ថ្ងៃទី ១៩ មីនា នេះហើយ [អានបន្ថែម] #៤ អគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី តម្លៃជាង ៨លានដុល្លារ នឹងបើកដំណើរការ ក្នុងខែមីនានេះ [អានបន្ថែម] #៥ ត្រឹមចុងឆ្នាំ ២០២១ កម្ពុជាមានបំណុល ៩,៤៩ ប៊ីលានដុល្លារ ភាគច្រើនប្រើលើហេដ្ឋារចនាសម្ព័ន្ធ [អានបន្ថែម] ចុច Subscribe នៅលើ Construction & Property TV Channel និងចូលរួមក្នុងបណ្តាញព័ត៌មានតេឡេក្រាម Construction & Property News ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (១២ មិនា ២០២២)

មាតិកាប្រចាំសប្តាហ៍ (១២ មិនា ២០២២) ៖ #១ រដ្ឋនឹងដាក់ចេញប្រព័ន្ធគ្រប់គ្រងលេខកូដអចលនទ្រព្យថ្មី តម្រូវឱ្យក្រុមហ៊ុនបង់ពន្ធ ទើបផ្ទេរកម្មសិទ្ធិបាន [អានបន្ថែម] #២ ការបុកគ្រឹះ Naga 3 សម្រេចជាង ៥០% ហើយ ខណៈសំណង់អគារទាំង៣ នឹងចាប់ផ្ដើម ២០២៣ [អានបន្ថែម] #៣ រោងចក្រផលិតទឹកស្អាតបាក់ខែង សាងសង់បាន៦០%ហើយ គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣ [អានបន្ថែម] #៤ ការដ្ឋានពង្រីកស្ថានីយទឹកស្អាតតាខ្មៅតម្លៃ៣០លានដុល្លារ នឹងចាប់ផ្ដើម នៅខែមិថុនា ឆ្នាំនេះ [អានបន្ថែម] #៥ ព្រលានភ្នំពេញថ្មីសម្រេចបាន ៣២% ហើយ ខណៈទុនជាង ៤១៤ លានដុល្លារត្រូវបានចំណាយ [អានបន្ថែម] #៦ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ តម្លៃ៥០លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ [អានបន្ថែម] ចុច Subscribe នៅលើ Construction & Property TV Channel និងចូលរួមក្នុងបណ្តាញព័ត៌មានតេឡេក្រាម Construction & Property News ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (០៥ មិនា ២០២២)

មាតិកាប្រចាំសប្តាហ៍ (០៥ មិនា ២០២២) ៖ #១ រដ្ឋរើសទីតាំងសង់ស្ពានអរិយក្សត្រហើយ ភ្ជាប់ចំណុចផ្សាររាត្រី-ជ្រោយចង្វា-អរិយក្សត្រ [អានបន្ថែម] #២ ក្រុមហ៊ុនចិនចាក់ទុន ២៦៨លានដុល្លារបន្ថែម បង្កើតរោងចក្រផលិតកង់រថយន្តមួយទៀតនៅកម្ពុជា [អានបន្ថែម] #៣ គម្រោងពង្រីក និងជួសជុលផ្លូវជាតិលេខ ៤ ចាប់ផ្ដើមហើយ! គ្រោងបញ្ចប់ឆ្នាំ ២០២៦ [អានបន្ថែម] #៤ កំណាត់ផ្លូវជាតិលេខ៣ភ្នំពេញ-កំពត ប្រវែងជាង ១៣៤គម សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ [អានបន្ថែម] #៥ សំណង់ និងអលចនទ្រព្យស្រូបយក ១៨% នៃឥណទានវិស័យធនាគារសរុប ៣៨ ប៊ីលានដុល្លារ [អានបន្ថែម] #៦ អាជ្ញាធរខេត្តមណ្ឌលគិរីគ្រោងរៀបចំតំបន់អណ្តូងរ៉ែមាសជាតំបន់ទេសចរណ៍ [អានបន្ថែម] ចុច Subscribe នៅលើ Construction & Property TV Channel និងចូលរួមក្នុងបណ្តាញព័ត៌មានតេឡេក្រាម Construction & Property News ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៦ កុម្ភៈ ២០២២)

Construction & Property Weekly Video News (26 February 2022) #1 Techo Westerdam Tourism Park to be Built in Sihanoukville [Read more] #2 AC and concrete roads account for half of over 18000 km roads built so far [Read more] #3 Gov’t to help resume unfinished high-rise constructions in SHV [Read more] #4 Japan Plans to Invest in Building 2000-Unit Housing Project in Siem Reap [Read more] #5 City Hall Outlines 5 Strategic Roadmaps to Transform Phnom Penh into Smart City[Read more] #6 Ground officially broken on large-scale Choeung Ek wastewater treatment plant [Read more] #7 HLH signs MoU with SG manufacturing association; officially launches Cambodia’s largest Argi-hub [Read more] Subscribe to the Construction & Property TV Channel for more up-to-date construction and property news.

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (១៩ កុម្ភៈ ២០២២)

មាតិកាប្រចាំសប្តាហ៍ (១៩ កុម្ភៈ ២០២២) ៖ #១ ចំណតឡានក្រុងឆ្លាតវៃនៅភ្នំពេញ មាន ៣ប្រភេទ ទំនើបម្យ៉ាងម្នាក់ ជប៉ុននឹងបញ្ចប់ការសិក្សាខែមីនា​ [អានបន្ថែម] #២ ស្ពាន ៧ កន្លែង តម្លៃជាង ៣៥លានដុល្លារ ក្រោមជំនួយឥតសំណងជប៉ុន បើកសម្ពោធជាផ្លូវការ [អានបន្ថែម] #៣ ពហុកីឡដ្ឋានស្ដង់ដាអន្តរជាតិថ្មីមួយតម្លៃខ្ទង់លានដុល្លារ នឹងបង្ហាញខ្លួននៅខេត្តពោធិ៍សាត់ [អានបន្ថែម] #៤ មជ្ឈមណ្ឌលព្យាបាលព្យាបាលកូវីដខ្នាតធំ នៅខណ្ឌព្រែកព្នៅ បើកការដ្ឋានសាងសង់ជាផ្លូវការ [អានបន្ថែម] #៥ សមាគមអ្នកសាងសង់កម្ពុជានឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីអាជ្ញាបណ្ណថ្មីៗក្នុងវិស័យសំណង់ [អានបន្ថែម] #៦ ទំហំកម្ចីទិញផ្ទះមានដល់ ៦,៤ពាន់លានដុល្លារ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ កើនឡើង ២៦% [អានបន្ថែម] #៧ អន្តរក្រសួងគាំទ្រគម្រោងសាង់សង់ខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ ហុងកុង-ខេត្តព្រះសីហនុ [អានបន្ថែម] ចុច Subscribe នៅលើ Construction & Property TV Channel និងចូលរួមក្នុងបណ្តាញព័ត៌មានតេឡេក្រាម Construction & Property News ដើម្បីតាមដានព័ត៍មានថ្មីៗជាច្រើនទៀតនៅក្នុងវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា។