តើអ្នកអភិវឌ្ឍន៍ឯកជនត្រូវដោះស្រាយផលប៉ះពាល់ដូចម្ដេច ករណីប្រជាជនមិនស្ម័គ្រចិត្តរើចេញ?

ក្រសួងបរិស្ថាន កាលពីថ្មីៗនេះ បានដាក់ចេញនីតិវិធីណែនាំដល់ម្ចាស់គម្រោងអភិវឌ្ឍឯកជននានា ពីរបៀបដោះស្រាយផលប៉ះពាល់គម្រោង ទៅលើលំនៅឋាន ឬដីធ្លីរបស់ប្រជាពលរដ្ឋ ក្នុងករណីពួកគាត់មិនស្ម័គ្រចិត្តរើចេញ។

ការប្រកាសពីនីតិវិធីណែនាំនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។

នីតិវិធីដោះស្រាយនេះ ធ្វើទៅលើប្រជាពលរដ្ឋ ដែលអាចប្រឈមទៅនឹងការចាកចេញពីលំនៅឋាន ប៉ះពាល់ ជីវភាពប្រចាំថ្ងៃ ការទន្ទា្រនយកដីធ្លី និងទ្រព្យសម្បត្តិដទៃទៀតដោយមិនស្ម័គ្រចិត្ត ដោយសារគម្រោងអភិវឌ្ឍន៍ឯកជន។

ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់នេះ អាចប្តឹងទាមទារសំណងតាមរយៈយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ និងតាមប្រព័ន្ធតុលាការ។ ដំណោះស្រាយក្រៅប្រព័ន្ធតុលាការ មានចាប់ពីថ្នាក់ភូមិ ឃុំ-សង្កាត់ រហូតដល់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី។

សេចក្ដីណែនាំនេះ មានសរុប ៦ទំព័រ ដែលសរុបខ្លីៗជាសង្ខេប របៀបដោះស្រាយអាចធ្វើបាន ០៣ប្រភេទធំៗ រួមមាន៖
– ទី១៖ ផ្ដល់សំណងទាំងដី ឬទ្រព្យសម្បត្តិ និងប្រាក់ ដោយផ្អែកលើកិច្ចព្រមព្រៀងជាមួយប្រជាពលរដ្ឋទទួលរងផលប៉ះពាល់
– ទី២៖ ផ្ដល់សំណងជាដី ឬទ្រព្យសម្បត្តិផ្សេងៗសម្រាប់ជំនួសឱ្យដី ឬទ្រព្យសម្បត្តិ ដែលខូចខាត ឬបានដកហូត
– ទី៣៖ ផ្ដល់ប្រាក់គ្រប់គ្រាន់ សម្រាប់ទិញដី ឬទ្រព្យសម្បត្តិ ដែលមានតម្លៃស្មើនឹងដីក្នុងតំបន់ស្រដៀង ហើយមានផលិតភាពប្រសើរជាងមុន។

យ៉ាងណាមិញ សម្រាប់ព័ត៌មានលម្អិតបន្ថែម អាចអានបានក្នុង «សៀវភៅណែនាំស្តីពីការងារដោះស្រាយផលប៉ះពាល់លើការតាំងទីលំនៅឋានដោយមិនស្ម័គ្រចិត្តសម្រាប់គម្រោងអភិវឌ្ឍន៍ឯកជន» នៅក្នុងគេហទំព័ររបស់ក្រសួងបរិស្ថាន។ (សូមចុចទីនេះ)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]