តំបន់៤ ធំៗ នៅកែបត្រូវជ្រើសជាទិសដៅអភិវឌ្ឍគោល ក្នុងផែនការមេ ២០២១-២០៣៥
សេចក្តីព្រាងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប សម្រាប់ឆ្នាំ២០២១-២០៣៥ កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សា ក្នុងនោះតំបន់ធំៗចំនួន ៤ ត្រូវបានជ្រើសរើស មុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូល រួមមាន ប៉ូលក្រុងកែបចាស់ ប៉ូលតំបន់អង្កោល ប៉ូលតំបន់ភ្នំវល្លិ និងប៉ូលតំបន់ប្រជុំកោះ។
សេចក្តីព្រាងផែនការមេនេះត្រូវបានពិភាក្សា នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២៩ ខែកញ្ញា ក្រោមការដឹកនាំ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នមួយចំនួនទៀត។
ក្រោយដាក់ឱ្យប្រើប្រាស់ ផែនការមេនេះ មានគោលដៅប្រែក្លាយខេត្តកែប ជាទិសដៅទាក់ទាញភ្ញៀវទេសចរ និងជំរុញការវិនិយោគដើម្បីបម្រើក្នុងវិស័យទេសចរណ៍។
ក្រៅពីមុំយុទ្ធសាស្ត្រអភិវឌ្ឍប៉ូលទេសចរណ៍ទាំង ៤ ផែនការមេនេះក៏គ្រោងនឹង បង្កើតមណ្ឌលនវានុវត្តទេសចរណ៍មួយបន្ថែមទៀតងដែរ។
សូមជម្រាបថា សេចក្ដីព្រាងផែនការមេនេះ ត្រូវបានបែងចែកជា ១២ ជំពូក ដោយមានទិសដៅគោលប្រែក្លាយកែបទៅជាគោលដៅទេសចរណ៍ធម្មជាតិប្រណីតកម្រិតខ្ពស់ ដើម្បីប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក៕

