ត្រឹមខែសីហា ការវិនិយោគសាងសង់គម្រោងកសិឧស្សាហកម្មនៅកម្ពុជា មានតម្លៃសរុប៩,៧ប៊ីលាន

គិតត្រឹមខែសីហា ឆ្នាំ២០២១នេះ កម្ពុជា មានការវិនិយោគសាងសង់គម្រោងធំៗនានា ក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម សរុបចំនួន ៣៧៦គម្រោង តម្លៃសរុបប្រមាណ៩,៧ប៊ីលានដុល្លារ ។

តួលេខនេះត្រូវបង្ហាញក្នុងជំនួបរវាង ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយអគ្គរដ្ឋទូតអូស្រ្តាលី PABLO KANG កាលពីថ្ងៃទី២៩ ខែកញ្ញា កន្លងទៅ។

ក្នុងឱកាសនេះ កម្ពុជា និងអូស្រ្តាលី ក៏បានចុះអនុស្សារណយោគយល់លើកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការវិនិយោគ និងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិ-ចំណីអាហារព្រមទាំងធ្វើឱ្យមានប្រសើរឡើង នូវភាពប្រកួតប្រជែងក្នុងវិស័យកសិកម្ម ផងដែរ។

គួរបញ្ជាក់ថា វិស័យកសិឧស្សាហកម្ម នៅកម្ពុជា កំពុងតែរីកចម្រើន តាមរយៈគម្រោងវិនិយោគនានាដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ គម្រោងទាំងនោះមានដូចជា រោចចក្រផលិតកង់រថយន្តប្រើប្រាស់វត្ថុធាតុដើមពីកៅស៊ូក្នុងស្រុក រោងចក្រកែច្នៃផលិតផលកសិកម្ម ចេញពីវត្ថុធាតុដើមប្រមូលពីក្នុងស្រុក ជាដើម។

.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]