ត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៦៧០លានដុល្លារ ស្មើនឹង២.៦%

គិតត្រឹមឆ្នាំ២០២១ អាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានដល់កម្ពុជាសរុបចំនួន ៦៧០លានដុល្លារ ស្មើនឹង២.៦% នៃទំហំហិរញ្ញប្បទានទាំងអស់ដែលផ្តល់ដោយដៃគូអភិវឌ្ឍន៍មកកម្ពុជា។

តួលេខនេះត្រូវបានលើកឡើងក្នុងជំនួបរវាងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅថ្ងៃទី២៨ កញ្ញា ២០២២។

កន្លងមក រដ្ឋាភិបាលអាល្លឺម៉ង់តែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យអាទិភាពមួយចំនួនក្នុងប្រទេសកម្ពុជា មានដូចជា៖ ការអភិវឌ្ឍន៍ជនបទ, សុខាភិបាល និងគាំពារសង្គម, អភិបាលកិច្ច និងអាកាសធាតុ។

ជាមួយគ្នានេះដែរ ភាគីទាំងពីរក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើប្រធានបទពាក់ព័ន្ធរួមមាន៖ វិស័យមីក្រូហិញ្ញវត្ថុ, ហិរញ្ញប្បទានសម្បទាន, និងវឌ្ឍនភាពនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]