ត្រឹមពាក់កណ្ដាលឆ្នាំ២០២០ កម្ពុជាមានកម្ចីជាង៧,៩ពាន់លានដុល្លារ ៨៧%ប្រើសង់ហេដ្ឋារចនាសម្ព័ន្ធ

គិតមកត្រឹមខែ មិថុនា ឆ្នាំ ២០២០ ប្រទេសកម្ពុជាមានកម្ចីពីបរទេសសរុបចំនួន ៧,៩ ពាន់លានដុល្លារអាមេរិក ដែលជាង ៨៧ ភាគរយ នៃកម្ចីត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោក ចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ ២០២០នេះ។

ក្នុងចំណោមកម្ចីបរទេសទាំងអស់ ចិន មានចំណែកធំជាងគេបំផុត ដែលក្នុងនោះកម្ពុជាមានបំណុលមិនទាន់សងសរុបចំនួន ៣,៧ ពាន់លានដុល្លារអាមេរិក (ស្មើនឹង ៤៦,៨ ភាគរយនៃចំនួនកម្ចីសរុប)។

បន្ថែមពីនេះ កម្ចីបរទេសច្រើនបំផុតបន្ទាប់ពីចិន រួមមាន កម្ចីចេញពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ១៨,៦ ភាគរយ និងធនាគារពិភពលោក ៧,៩ ភាគរយ និងកម្ចីពីប្រទេសដទៃទៀតរួមមាន ប្រទេសជប៉ុនកូរ៉េ (សាធារណរដ្ឋ) និងបារាំង ។

របាយការណ៍ដដែលរបស់ធនគារពិភពលោក បន្តទៀតថា បំណុលសាធារណៈ ត្រូវបានគេរំពឹងថានឹងកើនឡើងប្រមាណ ៣១,៦ ភាគរយនៃ GDP ក្នុងឆ្នាំ ២០២០ ប៉ុន្តែហានិភ័យបំណុលនៅតែមានកម្រិតទាបនៅឡើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]