ថៃស្នើកម្ពុជាបើកច្រកប្រាសាទព្រះវិហារឡើងវិញដើម្បីជំរុញវិស័យទេសចរណ៍

ក្រោយពីបានផ្អាកអស់រយៈពេល ១៥ឆ្នាំ ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារ ក្នុងការបើកឱ្យចូលទស្សនាប្រាសាទព្រះវិហារ តាមរយៈច្រកព្រំដែនក្នុងខេត្តស៊ីសាកេត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានបាងកកបុស្តិ៍នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។

ដោយ​សារតែ​ជម្លោះ​ព្រំដែនរវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០៨ បានធ្វើឱ្យកម្ពុជាហាមប្រាមមិនឲ្យមានការចេញ-ចូលមកកាន់ប្រាសាទព្រះវិហារតាម​ស្រុក ​Kantharalak នៃខេត្ត​ស៊ីសាកេតប្រទេសថៃ ​ទៀតនោះទេ។ បើគិតតាំងពីពេលនោះមក ច្រកនេះត្រូវបានបិទអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ។

ប្រភពដដែលបានលើកឡើងថា ប្រទេសថៃបានព្យាយាមចាប់ដៃជាមួយភាគីកម្ពុជា ដើម្បីបើកដំណើរការវិស័យទេសចរណ៍រវាងប្រទេសទាំង២ឡើងវិញតាមរយៈច្រកដ៏សំខាន់មួយនេះ។​

ជាក់ស្តែង អភិបាលខេត្ត អ៊ូប៊ុន រ៉ាតឆាថានី បានស្នើយ៉ាងទទូចឲ្យកម្ពុជាអនុញ្ញាតឲ្យភ្ញៀវទេសចរដែលមកពីខាងភាគីថៃ អាចចូលមកទស្សនា និងកំសាន្ដនៅប្រាសាទព្រះវិហារបាន តាមរយៈច្រកនៃខេត្តស៊ីសាកេតនេះ។

យ៉ាងណាក្តី សំណើរនេះត្រូវបានច្រានចោលទាំងស្រុង ក្រោមហេតុផលថា មានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ ដែលមានសិទ្ធសម្រេចលើបញ្ហានេះ។

គួររម្លឹកថា កាល​ពី​ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) បាន​ទាមទារ​ឱ្យភាគី​ទាំងពីរដក​កង​ប្រដាប់​អាវុធ​ ដែល​ឈរ​ជើង​នៅ​មុខ​ប្រាសាទ​ព្រះវិហារនៅខាង​កម្ពុជា។ យ៉ាងណាក្តី សេចក្តី​សម្រេច​របស់​តុលាការ​បាន​អនុញ្ញាតឱ្យភាគី​ថៃ និង​កម្ពុជា​ដាក់​ពង្រាយ​កម្លាំង​ល្បាត​តាម​ព្រំដែន​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]