ទីផ្សារលក់រាយនៅប្រទេសកម្ពុជា ៖ ការប្រកួតប្រជែងជួរមុខ
ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃទីផ្សារលក់រាយប្រកបដោយថាមវន្ត និងគួរឲ្យទាក់ទាញនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារកំណើនសេដ្ឋកិច្ចខ្លាំង និងការកើនឡើងនៃ ប្រជាជនថ្នាក់កណ្តាល។
ក្នុងឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនលក់រាយក្នុងស្រុកត្រូវប្រឈមនឹងការកើនឡើងនូវសម្ពាធពីកំណើនដៃគូប្រកួតប្រជែងបរទេស។
ទីផ្សារលក់រាយក្នុងប្រទេសកម្ពុជាថ្មីៗនេះបានជួបនូវការហូរចូលនៃវិ និយោគិនបរទេសពីប្រទេសចិន និងជប៉ុន ហើយដែលអាចនឹងមានច្រើនជាងប្រទេសម៉ាឡេស៊ី និងប្រទេសថៃ ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។ លោក Chhoun Sun Heng មកពីមជ្ឈមណ្ឌលទីក្រុងភ្នំពេញ បានលើកឡើងថា “បន្ទាប់ពីផ្សារអ៊ីអនម៉លបានបើកនៅក្នុងឆ្នាំ2014 ផ្សារទំនើបផ្សេងទៀតដូចជា សូរិយា និងផ្សារសុវណ្ណា បានជួបបញ្ហាប្រឈម សម្រាប់ការលក់រាយនៅក្នុងផ្សារ”។
ជាមួយនិងប្រជាជនជាង 15 លាននាក់ និងសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ2016 ទីផ្សារលក់រាយនៅប្រទេសកម្ពុជានៅតែមាន ការចាប់អារម្មណ៍សម្រាប់ទាំងអ្នកលក់រាយក្នុង ស្រុក និងបរទេស។
កម្លាំងចលករសំខាន់មួយដែលរួមចំណែកឲ្យមានការកើនឡើងវិស័យលក់រាយនៅកម្ពុជាគឺ ការកើនឡើងនៃអំណាចក្នុងការទិញ និងកំណើននៃចំណាយរបស់អ្នកប្រើប្រាស់ទំនិញលក់រាយ រួមជាមួយនិងកំណើននៃប្រាក់ចំណូលសម្រាប់ការចាយវាយ។
ជាមួយនិងសក្តានុពលនេះ ប្រទេសកម្ពុជាបានក្លាយជាគោលដៅជាទីពេញចិត្តមួយសម្រាប់អ្នកលក់រាយបរទេសជាច្រើន ដែលនេះក៏ព្រោះតែប្រជាជនថ្នាក់កណ្តាលថ្មីៗផងដែរ។ សម្រាប់អ្នក លក់រាយក្នុងស្រុក ការអភិវឌ្ឍបែបនេះអាចបង្កើនការព្រួយបារម្ភ – ដោយសារការគំរាមកំហែងនៃការបាត់បង់ចំណែកទីផ្សារ ការត្រូវបានលុបចេញពីទីផ្សារនៅពេលចុងក្រោយ និងការបាត់បង់ ឱកាសក្នុងការបង្កើតម៉ាកលក់រាយក្នុងស្រុក។ ឥទ្ធិពលនៃម៉ាកបរទេសនៅក្នុងទីផ្សារលក់រាយក្នុងស្រុក បានលើកឡើងជាសំណួរអំពីសមត្ថភាពការប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា។ ប៉ុន្តែនៅក្នុងចំណុចមួយ ការកើនឡើងក្រុមហ៊ុនបរទេសអាចដាស់អ្នកលក់រាយក្នុងស្រុកទាំងនេះឲ្យមានការផ្លាស់ប្តូរ សម្របខ្លួន និងដើរនៅក្នុងវិធានអន្តរជាតិ។
ជាមួយនឹងគម្រោងមជ្ឈមណ្ឌលផ្សារទំនើបដែលត្រៀមដាក់ចេញនាពេលខាងមុខ វិស័យលក់រាយនៅកម្ពុជានឹងលែងផ្តាច់មុខដោយក្រុមហ៊ុនក្នុងស្រុកទៀតហើយ។ ការណ៍នេះនឹងបង្កើនបញ្ហា ប្រឈមសម្រាប់សហគ្រាសកម្ពុជា។ ក្រុមហ៊ុនលក់រាយក្នុងស្រុកមួយចំនួនមិនទម្លាប់នឹងការប្រកួតប្រជែងជាមួយសហគ្រាសបរទេស។
ក្រុមហ៊ុនទាំងនេះគួរតែសម្របខ្លួនដោយមានវិធីសាស្ត្របុរេសកម្ម និងច្បាស់លាស់បន្ថែមទៀតដើម្បីរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រុមហ៊ុនខ្លួន។ ឧទាហរណ៍ ការពង្រីកបណ្តាញនៃហាងលក់រាយរបស់ខ្លួន និងការជម្រុញឲ្យមានចំណងទំនាក់ទំនងជិតស្និទ្ធជាមួយអតិថិជន អ្នកផលិត និងអ្នកផ្តល់សេវាជាដើម។ សហគ្រាសក្នុងស្រុកអាចលៃតម្រូវយុទ្ធសាស្ត្ររបស់ខ្លួន បោះជំហានឲ្យធំ និងរៀនពីសហគ្រាសបរទេសទាំងនេះ។
សម្រាប់អ្នកលក់រាយក្នុងស្រុកដែលមិនមានបុរេសកម្មក្នុងការស្វែងរកវិធីថ្មីដើម្បីធ្វើការអភិវឌ្ឍនោះ ពួកគេច្បាស់ណាស់ថានឹងត្រូវបរាជ័យនៅក្នុងការប្រឈមជាមួយនឹងការប្រកួតប្រជែងដែលកាន់ តែខ្លាំងឡើងនៅក្នុងទីផ្សារនេះ។ ជាការពិត ការលក់រាយក្នុងស្រុកនៅតែអន់ជាងដែគូប្រជែងបរទេសលើចំណុចជាច្រើន។ លោកស្រី ចាន់ ម្លប់សុខា មកពីការិយាល័យមេធាវីសុខា បានលើកឡើងថា “ទីផ្សារលក់រាយមានការប្រកួតប្រជែងយ៉ាងខ្លាំងនៅពេលនេះ”។ ទោះបីអ្នកលក់រាយក្នុងស្រុកបានធ្វើឲ្យមានការប្រសើរឡើងមួយចំនួនក៏ដោយ ក៏ពួកគេនៅខ្វះខាតភាពវិជ្ជាជីវៈ និងបទពិសោធក្នុង ការគ្រប់គ្រងខ្សែសង្វាក់ ការរចនាហាង និងការតាំងបង្ហាញទំនិញ។ ម្យ៉ាងវិញទៀត តម្លៃគឺមិនមែនជាការប្រកួតប្រជែងនោះ ទំនិញក៏មិនសម្បូរបែប ហើយការត្រួតពិនិត្យគុណភាពគឺនៅខាងក្រោមការរំពឹងទុក។
ដើម្បីរស់ក្នុងទីផ្សារដែលមានការប្រកួតប្រជែងនេះ អ្នកលក់រាយក្នុងស្រុកជាដំបូងត្រូវតែបង្កើតជំហររបស់ខ្លួននៅក្នុងទីផ្សារ។ ក្នុងពេលជាមួយគ្នា ពួកគេគួរតែយកចិត្តទុកដាក់ទៅការធ្វើ ពាណិជ្ជកម្មតាមអនឡាញ (e-commerce) ការចែកចាយតាមបណ្តាញច្រើន និងការគ្រប់គ្រងដំណោះស្រាយតាមអនឡាញ ដែលកំពុងតែមានការពេញនិយមយ៉ាងខ្លាំងនៅក្រៅប្រទេសកម្ពុជា។ ពហុបណ្តាញ ទាំងតាមអនឡាញ និងមិនតាមអនឡាញ នឹងក្លាយជាចលករកំណើនក្នុងពេលខាងមុខដោយជៀសមិនរួច។ នៅប្រទេសកម្ពុជា បញ្ហាមួយគឺថាបណ្តាញដឹកជញ្ជូននៅមានកម្រិត ហើយការចែកចាយនៅមិនទាន់មានប្រសិទ្ធភាព។ ពេលបច្ចុប្បន្ននេះ មានតែមួយភាគតូចនៃការលក់រាយប៉ុណ្ណោះដែលបានធ្វើតាមប្រព័ន្ធជួញដូរទំនើប ខណៈដែលភាគច្រើននៃការលក់នេះត្រូវបានធ្វើឡើង នៅទីផ្សារចាស់ និងហាងលក់តាមចិញ្ចើមផ្លូវ ហើយនៅសល់ជាអ្នកជួញដូរនៅតាមផ្លូវ។
សម្រាប់ទស្សនៈប្រតិបត្តិករលក់រាយ ការលេចឡើងនូវប្រតិបត្តិករយក្សដូចជាផ្សារទំនើបអ៊ីអនទីពីរ (ជប៉ុន) និងផ្សារទំនើប Parkson (ប្រទេសម៉ាឡេស៊ី) នៅរាជធានីភ្នំពេញ និងអាចមានដែរផ្សារ Big C (ប្រទេសថៃ) ទំនងជានឹងបោសសំអាតទីផ្សារលក់រាយរបស់ប្រទេសកម្ពុជា។ លោក ឈួន ស៊ុនហេង មកពីមជ្ឈមណ្ឌលទីក្រុងភ្នំពេញបានចង្អុលបង្ហាញថា “កំណើនការផ្គត់ផ្គង់ការលក់រាយអាចត្រូវបានចាត់ទុកជាអ្នកចែកចាយនៃហាងទំនិញធំៗថ្មីៗ និងការកើតឡើងនៃផ្សារទំនើបខ្នាតធំ ជាក់ស្តែងគម្រោង អភិវឌ្ឍន៍លំនៅដ្ឋានភាគច្រើនមានគម្រោងដាក់បញ្ចូលនូវហាងទំនិញលក់រាយនៅក្នុងនោះផងដែរ”។ ប្រតិបត្តិករលក់រាយបរទេសទាំងនេះមិនមែនចូលមកក្នុងទីផ្សារកម្ពុជាតែតាមរយៈការវិនិយោគរួមនោះទេ។
ប្រតិបត្តិករទាំងនេះភាគច្រើនជាសហគ្រាសធុនធំដែលមានដើមទុនធំក្នុងការវិនិយោគ ព្រមទាំងមានបទពិសោធន៍ខាងរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍បានយ៉ាងល្អរឹងមាំសម្រាប់គ្រប់គ្រងអាជីវកម្មលក់រាយអន្តរជាតិ ហើយនេះបង្ហាញពីបញ្ហាប្រឈមយ៉ាងធំសម្រាប់អ្នកអភិវឌ្ឍន៍ការលក់រាយក្នុងស្រុកនាពេលអនាគត។
បច្ចុប្បន្ននេះ ទីផ្សារលក់រាយក្នុងស្រុកដើរពីក្រោយគូប្រកួតប្រជែងបរទេស ប៉ុន្តែមានសញ្ញាបង្ហាញមួយចំនួននៃអ្នកអភិវឌ្ឍន៍ការលក់រាយក្នុងស្រុកធំៗនឹងតាមទាន់គូប្រជែងបរទេស។ ឧទាហរណ៍ជាវិជ្ជមានមួយ គឺផ្សារសហគម ដែលស្ថិតនៅសហគមច្រកជាយក្រុងដែលសាងសង់ឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកនៅរាជធានីភ្នំពេញ។
ក្រុមហ៊ុនក្នុងស្រុកមិនអាចខកខានឱកាសក្នុងការបង្កើតម៉ាក ប្រតិបត្តិករលក់រាយថ្មីរបស់ពួកគេ ហើយបាត់បង់ចំណែកទីផ្សារនេះទេ។
ប្រតិបត្តិករក្នុងស្រុកគួរតែវិនិយោគលើធនធានមនុស្ស និងហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនក្នុងប្រកួតប្រជែងជាមួយនិងសហគ្រាសបរទេស ដែលមានបទពិសោធន៍ លើកលែងតែផ្សារទំនើបដែលដែលត្រូវបានគ្រប់គ្រងដោយសហគ្រាសក្នុងស្រុកហើយ។
ការប្រកួតប្រជែងនៅក្នុងវិស័យលក់រាយក្នុងប្រទេសកម្ពុជា នឹងកាន់តែខ្លាំងក្លាឡើង ព្រោះថាអ្នកលក់រាយបរទេសកំពុងតែប្រញាប់ប្រញាល់ចូលមកកាន់ទីផ្សារកម្ពុជាដើម្បីទទួលបានចំណែកទីផ្សារ។ រដ្ឋាភិបាលខ្លួនឯងអាចគាំទ្រ និងជួយដល់អ្នកលក់រាយក្នុងស្រុកទាំងនេះឲ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងច្រើន តាមវិធីជាច្រើន។
ខណៈដែលអ្នកលក់រាយបរទេសចូលមកក្នុងទីផ្សារកាន់តែកើនឡើង ការប្រកួតប្រជែងនៅក្នុងទីផ្សារលក់រាយក៏កាន់តែខ្លាំងក្លា។
ការ្យនេះនឹងដាក់ទីផ្សារលក់រាយទៅក្នុងការធ្វើតេស្តសាកល្បង ដែលមានតែអ្នកលក់រាយដែលមានទីតាំងត្រឹមត្រូវក្នុងការឆ្លើយតប នឹងតម្រូវការប៉ុណ្ណោះដែលនឹងទទួលបានចំណែកទីផ្សារ។ សម្ពាធនេះបង្ខំឲ្យអ្នកលក់រាយក្នុងស្រុកពិចារណាឡើងវិញអំពីគំរូអាជីវកម្មរបស់ពួកគេ និងពង្រឹងសមត្ថភាពរបស់ខ្លួន អាចធ្វើឲ្យខ្លួនខុសប្លែកពីដៃគូប្រកួតប្រជែងបរទេសផងដែរ។
នៅក្នុងពេលអនាគត មានការព្យាករណ៍ថាមជ្ឈមណ្ឌលទិញទំនិញ និងផ្សារទំនើប នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មលក់រាយរបស់កម្ពុជានាពេលអនាគត។
នគរូបនីយកម្មទីផ្សារដែលកើនឡើងយ៉ាងលឿននេះកំពុងជម្រុញឲ្យមានតម្រូវការមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបខ្នាតធំ។
សហគ្រាសក្នុងស្រុកគួរធ្វើការស្រាវជ្រាវទីផ្សារ និងគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិត ធ្វើពិពិធកម្មបណ្តាញលក់របស់ខ្លួនទាំងអនឡាញ និងការលក់នៅតាមហាង ដើម្បីឈានទៅដល់ និងបម្រើប្រភេទអ្នកប្រើប្រាស់ដែលត្រឹមត្រូវ។
- Video Advertisement -