ទួលគោកនឹងមានParkway ក្នុង ឆ្នាំ ២០២០

ToulKork Skyline នឹង​មាន​ការផ្លាស់ប្តូរ​យ៉ាង​ធំ​នៅ​ពេល​ស្វាគមន៍ “The Parkway” នៅ​ឆ្នាំ ២០២០ ហើយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​អះអាងថា នេះ​ជា​ខុន​ដូ​ដំបូង​បំផុត​ដែល​មាន​ការរួម​បញ្ចូល​គ្នា​នូវ​ស្ថាបត្យកម្ម​ខ្មែរ និង​រចនាបថ​ទំនើប​។​

នេះ​ជា​ការបណ្តាក់ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន​ក្នុងស្រុក Parkway Investment Co., Ltd. និង​ក្រុមហ៊ុន​ចិន Nantong City Daxin Engineering (Cambodia) C0., Ltd. ។ ការអភិវឌ្ឍន៍​ដែលមាន ១.៥០០​យូ​នី​ត​នេះ នឹង​ត្រូវ​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ ១៧.០០០​ម៉ែត្រការ៉េ នៅក្នុង​ខណ្ឌ​ទួលគោក​ភាគ​ខាងជើង​នៃ​តំបន់​បឹង​កក់​។ គម្រោង​Parkway ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន​តម្លៃ ១០០​លាន​ដុល្លារ​អាមេរិក​។​

ក្រុមហ៊ុន​អន្តរជាតិ​ល្បីឈ្មោះ រួម​មាន​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ដែល​ទទួលខុសត្រូវ​រចនា​ពហុ​កីឡដ្ឋាន​ជាតិ​ប៉េកាំង ក្រុមហ៊ុន​រចនា​ផ្នែក​ខាងក្នុង​របស់​សិង្ហ​បុរី​ដ៏​ល្បី និង​ក្រុមហ៊ុន​សាងសង់​Luban​ដែល​ឈ្នះ​ពានរង្វាន់ បាន​រួមដៃគ្នា​ដើម្បី​បង្កើត​ចក្ខុវិស័យ​សម្រាប់​ផ្ទះ​ប្រណីត ដោយ​មាន​ការធានា​ពី​គុណភាព​ខ្ពស់​នៃ​ស​មា្ភរៈ​សំណង់ និង​ជញ្ជាំង កញ្ចក់​សម័យ​ទំនើប​។​

​គម្រោង​នេះ​នឹង​មាន​អគារ​ខុន​ដូ​ចំនួន​បី​កំពស់​ខុសគ្នា គឺ​ខុន​ដូ​កំពស់ ២៩​ជាន់ កម្ពស់ ២៥​ជាន់ និង​កម្ពស់ ៣៥​ជាន់ ។ ជា​សរុប​គម្រោង​នេះ​នឹង​ផ្តល់​នូវ​ខុន​ដូ​ប្រណីត​ចំនួន ១.៥០០​យូ​នី​ត ជាមួយ​និង​ទំហំ​ចាប់ពី ៤៥​ម៉ែត្រការ៉េ ទៅ ១៣៥​ម៉ែត្រការ៉េ​។​

​ជាមួយនិង​ជំនាញ​របស់​ដៃគូ​វិស្វកម្ម​ចិន​ដែល​មាន​បទពិសោធន៍​ក្នុង​ការអភិវឌ្ឍន៍​សាងសង់​អគារ​នៅ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក លោក សួរ សុខ​ធេង ប្រធាន​មន្ត្រី​ប្រតិបត្តិ​ក្រុមហ៊ុន Parkway Investment បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​កំពុង​ពុះពារ​ដើម្បី​ឲ្យ​ការអភិវឌ្ឍន៍ល្អ​មាន​តែមួយគត់ គឺ​មាន​ផាសុខភាព និង​ប្រណីតភាព សម្រាប់​លំនៅដ្ឋាន​ក្នុង​អគារ​ខុន​ដូ​របស់​ខ្លួន​។​

 

ការអភិវឌ្ឍ​ខុន​ដូ​នេះ​នឹង​មាន​សម្ភារ​បរិក្ខារ​ក្នុង​សតវត្សរ៍​ទី​២១ នេះ​ជា​ច្រើន​ប្រភេទ រួម​ទាំង​អាង​ហែល​ទឹក និង​កន្លែង​ហាត់ប្រាណ​។ នៅ​ជាន់​ផ្ទាល់​ដី​មាន​ផ្សារ​ដែល​ក្នុងនោះ​មាន​កន្លែង​បរិភោគ​អាហារ កន្លែង​កម្សាន្ត និង​កន្លែង​ទិញ​ទំនិញ​។ ក្រៅពីនេះ​មាន​សាលារៀន​តូច​មួយ​សម្រាប់​ការប្រើប្រាស់​ផ្ដាច់មុខ​របស់​កូន​អ្នកស្នាក់នៅ​ក្នុង​ខុន​ដូ​។ តំបន់​សាធារណៈ​នឹង​ស្វាគមន៍​អ្នកស្នាក់នៅ​ពី​ជាន់​ទី​មួយ​ទៅ​ជាន់​បន្ទាប់ ដូច្នេះ​ពួកគេ​អាច​ទទួល​បាន​ប្រយោជន៍​ពេញលេញ​សម្រាប់​ការកម្សាន្ត និង​សម្រាកលំហែ​នៅក្នុង​តំបន់​បៃតង​។​

​ថ្លែង​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ពិធី​សម្ពោធ​គម្រោង​ថ្ងៃទី ២១ ខែ​មេសា លោក សុខ​ធេង បានឲ្យដឹង​ថា​គម្រោង​នេះ​មាន​គោលដៅ​ចំពោះ​អ្នកទិញ​ក្នុងស្រុក និង​បរទេស បើ​ទោះ​ជា​តម្លៃ​មិនទាន់​ត្រូវបាន​ប្រកាស​នៅ​ឡើយ​ក៏ដោយ​។​

​លោក​បាន​ពន្យល់ថា “​ការវិនិយោគ​របស់​យើង​លើ​ខុន​ដូ​ទាំងនេះ​គឺ​មិនមែន​សម្រាប់​រយៈពេល​ខ្លី​នោះ​ទេ ប៉ុន្តែ​សម្រាប់​រយៈពេល​វែង​។ យើង​មើលឃើញ​ពី​ការកើនឡើង​យ៉ាងខ្លាំង​នៃ​ប្រជាជន​ថ្នាក់កណ្តាល ជាមួយ​នឹង​ប្រាក់​ចំណូល​ដែល​មាន​ការប្រែប្រួល​របស់​ពួកគេ ពួកគេ​នឹង​ចង់បាន​ស្តង់ដារ​រស់នៅ​ដែល​ល្អ​ប្រសើរ​ច្រើន​។ យើង​ជឿ​ថា​កំណើន​ចំនួន​ប្រជាជន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ នឹង​ជ្រើសរើស​រស់នៅ​ជិត​កណ្តាល​ទីក្រុង​បំផុត ដើម្បី​ឲ្យ​ពួកគេ​អាច​កាត់បន្ថយ​ពេលវេលា​ដែល​ពួកគេ​ត្រូវ​អង្គុយ​ក្នុងពេល​កកស្ទះ​ចរាច​រណ៍​ពេល​ធ្វើដំណើរ​ទៅ និង​មក​ពី​ធ្វើការ​។​

ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​សម្រាប់​ការអភិវឌ្ឍន៍​ដ៏​ពិសេស​នេះ​បាន​ចាប់ផ្តើម​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ២០១៦ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២០​។​

​ក្រុមហ៊ុន Parkway Investment មាន​បទពិសោធន៍​ការងារ​ជាង ២០​ឆ្នាំ​នៅក្នុង​វិស័យ​អចលនទ្រព្យ លំនៅដ្ឋាន និង​សំណង់​នៅ​ប្រទេស​កម្ពុជា ដែល​ក្នុងនោះ​រួមមាន Parkway Square, អគារ Parkway និង​បុរី​រិទ្ធ​។ ចំណែក​ខាង​សម​ភាគី​ចិន ក្រុមហ៊ុន Nantong City Daxin Engineering (Cambodia) Co., Ltd. គឺជា​ក្រុមហ៊ុន​វិស្វកម្ម​ចិន​។​

​ប្រទេស​កម្ពុជា​បាន​ទទួល​ការវិនិយោគ​ក្នុង​វិស័យ​សាងសង់​ក្នុង​ចំនួន​ទឹកប្រាក់ ៨,៥ ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៦ នេះ​បើ​តាម​របាយការណ៍​ផ្លូវការ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC)​។ ទោះជា​យ៉ាងណា​ក្រសួង​បាន​ចេញផ្សាយ​របាយការណ៍​មួយ​នៅ​ចុងខែ​មេសា ដោយ​បាន​បង្ហាញថា​មាន​ការធ្លាក់ចុះ ២៥ ភាគរយ សម្រាប់​ត្រីមាស​ទីមួយ​នៅ​ឆ្នាំ​នេះ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]