ធនាគារជាតិ៖ ហានិភ័យឥណទានវិស័យអចលទ្រព្យនៅមានកម្រិតទាប

ទោះបីជាវិស័យអចលទ្រព្យបានបន្តស្រូបយកឥណទានច្រើនជាងគេក៏ពិតមែន ក៍ប៉ុន្តែហានិភ័យដែលអាចបង្កដោយកំណើនឥណទានខ្ពស់នៃវិស័យនេះគឺនៅមានកម្រិតទាបនៅឡើយ នេះបើយោងតាមការវាយតម្លៃរបស់ធនាគារជាតិនៃកម្ពុជា។

របាយការណ៍ប្រចាំឆ្នាំ២០១៨ ចេញផ្សាយកាលពីថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៩ ត្រង់ចំណុចការវាយតម្លៃហានិភ័យស្ថិរភាពហិរញ្ញវត្ថុនៅកម្ពុជា ធនាគារជាតិបានឲ្យដឹងថា ឥណទានក្នុងវិស័យអចលនទ្រព្យគឺនៅមានសុខភាពល្អប្រសើរបើទោះបីជាល្បឿននៃកំណើនឥណទានទៅកាន់វិស័យនេះនៅមានល្បឿនលឿនរហូតដល់ទៅ ៣១ ភាគរយក៏ដោយ។

កម្រិតទាបនៃហានិភ័យនេះគឺដោយសារឥណទានមិនដំណើរការ ឬ non-performing loan ទៅកាន់វិស័យនេះនៅមានកម្រិតទាបនៅឡើយពោលគឺស្ថានភាពដែលអ្នកខ្ចីមិនបានទូទាត់សំណងទៅកាន់ធនាគារហួសពេលកំណត់ចំនួន ៩០ ថ្ងៃ (តាមកិច្ចសន្យាជាក់ស្ដែងមួយៗ) នៅមានកម្រិតទាប។

ក្នុងនោះផងដែរ ឥណទានមិនដំណើរការសម្រាប់«វិស័យសំណង់មានអត្រាត្រឹម ៤ ភាគរយ ការជួញដូរអចលនទ្រព្យ ១,៧ ភាគរយ និងឥណទានលំនៅដ្ឋាន ០,៨ ភាគរយ ដែលបង្ហាញថាហានិភ័យក្នុងវិស័យនេះនៅមានកម្រិតទាប»របាយការណ៍បានសរសេរយ៉ាងដូចនេះ។

ទោះជាយ៉ាងនេះក្តី ធនាគារជាតិក៏បានរម្លឹកដែរថា តាមបទពិសោធន៍អន្តរជាតិកន្លងមក វិស័យអចលនទ្រព្យអាចបង្កប់ហានិភ័យខ្ពស់ ដោយសារការប្រែប្រួលថ្លៃនៃវិស័យអចលនទ្រព្យ ជាពិសេស ការឆ្លៀតឱកាសកេងចំណេញ និងហេតុការណ៍ផ្សេងៗដែលក្នុងស្ថានភាពនេះ ទំហំឥណទានទៅកាន់វិស័យអចលនទ្រព្យអាចបង្កជាហានិភ័យចំពោះស្ថេរភាពហិរញ្ញវត្ថុប្រសិនបើមិនទាន់មានការគ្រប់គ្រងបានល្អប្រសើរ។

ក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ការផ្តល់ឥណទានសរុបនៅកម្ពុជាបានកើនឡើង ១៨,៨ ភាគរយ ដល់ទៅ ៩៩,១ ទ្រីលានរៀល ឬ ២៤,៥ ប៊ីលានដុល្លារអាមេរិក។ ក្នុងចំណោមឥណទានសរុប វិស័យសំណង់មានអត្រា ៩,១ ភាគរយ កម្ចីទិញផ្ទះជាកម្មសិទិ្ធផ្ទាល់ខ្លួន ៩,៨ ភាគរយ និងការជួញដូរអចលនទ្រព្យ ៧ ភាគរយ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]