នាឡិការខ្ពស់ និងធំជាងគេនៅកម្ពុជា លេចចេញជារូបរាងយ៉ាងសង្ហានៅក្នុងខេត្តកំពតហើយ

អាជ្ញាធរខេត្តកំពត បានដាក់ឱ្យដំណើរការនាឡិការខ្នាតយក្សជាផ្លូវការ ដែលមានកម្ពស់ខ្ពស់ និងធំជាងគេនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ នេះបើតាមពិធីក្រុងពាលីដំឡើងនាឡិកា ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។

អាជ្ញាធរបានដំឡើងនាឡិកាកម្ពស់ ៣៥ម៉ែត្រនេះ ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត​  ខេត្តកំពត​។

ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន ធ្លាប់បានលើកឡើងថា នាឡិការយក្សនេះមានកម្ពស់រហូតដល់ ៣៥ម៉ែត្រ មុខនាឡិការមានអង្កត់ផ្ចិតជិត ១០ម៉ែត្រ ហើយត្រូវបានរចនាឡើងទៅតាមរចនាបថរបស់ខ្មែរសុទ្ធសាធ ដោយលេខម៉ោងគឺប្រើប្រាស់ជាលេខខ្មែរទាំងអស់ រួមនឹងក្បាច់ផ្កាភ្ញីផ្សេងៗទៀតជារចនាបទខ្មែរ។

គួរបញ្ជាក់ថា​ នាឡិការយក្សនេះ ជាសមទ្ធិផលថ្មីមួយទៀត បន្ទាប់ពីខេត្តកំពត បានបង្កើតតំបន់ទេសចរណ៍ទាក់ទាញជាច្រើនរួមមានឆ្នេរខ្សាច់កម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងទីតាំងសម្រាកលំហែរជាច្រើនកន្លែងទៀត​។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]