បញ្ញាសិប្បនិម្មិត (AI) នឹងធ្វើឱ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែរីកចម្រើន

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដែលគេស្គាល់ជាទូទៅថា អេអាយ (AI) នឹងគ្រប់គ្រង និងជំរុញវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។

អនាគតវត្តមានអេអាយ (AI) នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា កាន់តែប្រាកដច្បាស់ឡើងមែនទែន ក្រោយការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ និងក្រុមហ៊ុន The DevMasters ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

អនុស្សរណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក ហ៊ឹម សីហា ដៃគូ និងជានាយកក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និងលោក Arshad Khan ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន The DevMasters កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ ការចាប់ដៃគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសហការអភិវឌ្ឍប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំមួយសម្រាប់ពាណិជ្ជកម្មក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

លោក ហ៊ឹម សីហា បានលើកឡើងថា៖«បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ជួយពន្លឿនប្រតិបត្តិការវិស័យអចលនទ្រព្យតាមរយៈការកាត់បន្ថយពេលវេលាដែលតែងតែធ្វើដោយដៃកន្លងមក ហើយបញ្ញាសិប្បនិម្មិត ក៏បានជួយបង្កើនប្រសិទ្ធភាពសម្រាប់ដំណើរការទិញលក់ និង ប្រតិបត្តិការទីផ្សារអចលនទ្រព្យផងដែរ»។

កម្មវិធីជាច្រើននៅក្នុងវិស័យអចលនទ្រព្យសុទ្ធសឹងតែអាចប្រើប្រាស់បញ្ញាសិប្បនិម្មិតArtificial Intelligen ce (AI) ដើម្បីពង្រឹងប្រសិទ្ធភាព និងកាត់បន្ថយពេលវេលា។ ឧទាហរណ៍ដូចជា ការធ្វើបច្ចុប្បន្នភាពតម្លៃអចលនទ្រព្យ និងការព្យាករពីតម្លៃនាថ្ងៃខាងមុខ ការធ្វើស្វ័យប្រវត្តិកម្មឯកសារនានា និងមុខងារប្រើប្រាស់ជាច្រើនទៀត។

យោងតាមលោក ហ៊ឹម សីហា ការអភិវឌ្ឍប្រព័ន្ធទិន្នន័យដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលមានគុណភាព នឹងផ្តល់ប្រយោជន៍ដល់ប្រតិបត្តករក្នុងទីផ្សារអចលនទ្រព្យ ម្ចាស់ទ្រព្យ ភ្នាក់ងារទិញលក់ និងរដ្ឋាភិបាល។

ជាការកត់សម្គាល់ វិស័យអចលនទ្រព្យកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានបង្កើតគម្រោងលំនៅឋាន និង គម្រោងពាណិជ្ជកម្មដោយភាពសម្បូរបែប។ កត្តានេះតម្រូវឲ្យមានការអភិវឌ្ឍប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំ និងមានគុណភាពមួយដើម្បីគ្រប់គ្រង។ អនុវត្តភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យអចលនទ្រព្យនេះ នឹងផ្តល់នូវអភិនវកម្ម (ទំនើបភាវូបនីយកម្ម) សេដ្ឋកិច្ចកម្ពុជាបានមួយជំហានទៀត តាមរយៈការពង្រឹងទំនុកចិត្តវិនិយោគិន និងភាពងាយស្រួលក្នុងការវិភាគពីនិន្នាការអភិវឌ្ឍកន្លងមក និងការព្យាករនិន្នាការអភិវឌ្ឍនាអនាគត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោកតម្លៃជាង ៣០លានដុល្លារ ចាប់ផ្តើមហើយ

គម្រោងសាងសង់ពុទ្ធបដិមាខ្ពស់ជាងគេលើលោក ដែលមានតម្លៃជាង ៣០ […]

ជប៉ុនជួយកម្ពុជាសង់អគារមេត្តយ្យសិក្សានៅខេត្តបាត់ដំបង និង កោះកុង

រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងដែលមានថវិកាសរុប […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ក្រសួងបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ជាផ្លូវការហើយ

ក្រសួងទេសចរណ៍ បានបើកការដ្ឋានសាងសង់ សាលាជាតិវិជ្ជាជីវៈទេ […]

ក្រសួងនឹងបើកការដ្ឋានសង់សាលាជាតិវិជ្ជាជីវៈ តម្លៃជាង ១១លានដុល្លារ ក្នុងខែវិច្ឆិកានេះ

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួនពីរទីតាំង នៅភ្នំពេ […]

សមាគមអ្នកសាងសង់ស្នើឱ្យជប៉ុនជួយធ្វើទំនើបកម្មពង្រឹងស្ដង់ដាកិច្ចសន្យាសំណង់នៅកម្ពុជា

សមាគមអ្នកសាងសង់នៅកម្ពុជា​ ឬCCA បានស្នើឱ្យអ្នកជំនាញជប៉ុន […]