បាត់ដំបងកំពុងរៀបចំអភិវឌ្ឍន៍ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់

គម្រោងប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពអាចចម្រោះទឹកកខ្វក់ ប្រមាណ ១ ២០០០ លីត្រក្នុងមួយថ្ងៃគ្រោងនឹងសាងសង់ នៅចុងឆ្នាំ ២០២០ នេះ ហើយគ្រោងដាក់ដំណើរការ នៅឆ្នាំ ២០២២ ខាងមុខនេះ។

រដ្ឋបាលខេត្តបាត់ដំបង បាននឹងកំពុងរៀបចំអភិវឌ្ឍប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះ ដើម្បីការអភិវឌ្ឍទីក្រុងស្អាត ប្រកបដោយបរិស្ថានល្អនិងដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន និងការវិនិយោគនានា មាននៅក្នុងក្រុងបាត់ដំបង។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យនៅថ្ងៃទី ១៩ នេះថា គម្រោងលូ និងស្ថានីយប្រព្រឹតិ្តកម្មទឹកកខ្វក់នេះ គ្របដណ្តប់ ក្នុងសង្កាត់ចំនួន ៣ និងភូមិចំនួន ១០ ក្នុងទីក្រុងបាត់ដំបង។

ឯកឧត្តមថ្លែងថា៖ “ជាផ្នែកមួយនៃការគ្រប់គ្រងទីក្រុងប្រកបដោយបរិស្ថានល្អ អនាម័យក្រុង  គម្រោងប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មនេះ មានសារៈសំខាន់ សម្រាប់ការរស់ប្រជាពលរដ្ឋ និងលើកសោភណភាពទីក្រុង។ តាមរយៈគម្រោងនេះ យើងនឹងញែកទឹកភ្លៀង និងទឹកស្អុយ ហើយចម្រុះអោយបានស្អាត មុនបង្ហូរចូលទៅស្ទឹង”។

ឯកឧត្តម បន្តថា៖ “គម្រោងនេះនឹងធ្វើឲ្យក្រុងបាត់ដំបងក្លាយជាទីក្រុងទីបី មានប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ បន្ទាប់ពីទីក្រុងសីហនុ និងក្រុងសៀមរាប”។

ខេត្តបាត់ដំបង ត្រូវបានគេស្គាល់ថាជាខេត្តកសិកម្ម ប៉ុន្តែវិស័យទេសចរណ៍ក្នុងខេត្តនេះកំពុងមានការរីកចម្រើន ជាពិសេស រដ្ឋាភិបាលកំពុងសិក្សាពីលទ្ធភាពក្នុងការបើកអាកាសយានដ្ឋានបាត់ដំបងឡើងវិញ ដើម្បីបម្រើដល់ការដឹកជញ្ជូនផ្លូវអាកាស៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]