បារាំង ផ្ដល់ជំនួយប្រមាណ៥០ម៉ឺនដុល្លារ ជួយលើកកម្ពស់វិស័យអាកាសចរស៊ីវិលកម្ពុជា

រដ្ឋាភិបាលបារាំង នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៤៥០ពាន់អឺរ៉ូ (ប្រមាណ៥០ម៉ឺនដុល្លារ) ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិលកម្ពុជា។

ការប្រកាសផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រួមជាមួយលោក Damien CAZE អគ្គនាយកនៃអាជ្ញាធរអាកាសរចរណ៍ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) កាលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។

ជំនួយឥតសំណងនេះ នឹងប្រើប្រាស់ដើម្បីលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាននៅកម្ពុជា ទិសដៅបង្កើនភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាស។

គម្រោងនេះផ្តោតលើការងារអាទិភាពចំនួន៤ រួមមាន ការពង្រឹងប្រព័ន្ធគ្រប់គ្រងបរិស្ថានអាកាសយានដ្ឋាន ការបណ្តុះបណ្តាលសមត្ថភាពលើការថែទាំបច្ចេកទេសអាកាសយានដ្ឋាន ការបណ្តុះបណ្តាលសមត្ថភាពពេទ្យអាកាសចរ និងការពង្រឹងសុវត្ថិភាពអាកាសយានដ្ឋាន។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានវាយតម្លៃថា ជំនួយឥតសំណងនេះ ពិតជាឆ្លើយតបសេចក្តីត្រូវការ និងការងារជាអាទិភាពនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

គួរបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ១៩៩៩ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងអាជ្ញាធរអាកាសចរស៊ីវិលបារាំង បានជួយអនុវត្តគម្រោងផ្សេងៗជាច្រើនដូចជា គម្រោងកសាងសមត្ថភាពដល់មន្រ្តីបច្ចេកទេស ជួយរៀបចំបទប្បញ្ញត្តិបច្ចេកទេស និងឯកសារណែនាំអាកាសចរស៊ីវិល ក៏ដូចជាការជួយសិក្សា និងវិភាគលើផលប៉ះពាល់សេដ្ឋកិច្ចលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាសកម្ពុជាផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]