បុរីប្រណីតថ្មី ម៉ូដផ្ទះស្អាតប្លែក នឹងផុសរូបរាងឡើងក្បែរផ្សារ AEON3

ក្រុមហ៊ុន អ៊ីអិលធី (ELT Development) និងក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd) ដែលជាក្រុមហ៊ុនអចលនទ្រព្យល្បីល្បាញជើសចាស់នៅកម្ពុជា សម្រេចចាប់ដៃគ្នាបង្កើតគម្រោងបូរីប្លែកថ្មីមួយឈ្មោះថា បុរីអ៊ីអិលធី ខតយ៉ាត ៦០ម ឬ ELT Courtyard 60m នៅលើបណ្ដោយផ្លូវ៦០ម៉ែត្រ ជិតផ្សារទំនើប Aeon 3។

ក្រុមហ៊ុន ELT Development ជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះបោះសំឡេង និងបានចូលរួមចំណែកយ៉ាងសកម្មជាង ២០ ឆ្នាំក្នុងការកសាងធនធានមនុស្ស និងវិស័យអប់រំកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤ មកម្ល៉េះ ខណៈ ក្រុមហ៊ុន Pointer Property Co., Ltd គឺជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យដ៏ឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា។

ដូច្នេះការចាប់ដៃគ្នារវាងជើសចាស់ទី ២ នេះ នឹងចូលរួមអង្រួនទីផ្សារ និងពង្រីកសក្ដានុពល ភាគខាងត្បូងរាជធានីភ្នំពេញ ឱ្យកាន់តែមានសន្ទុះមួយកម្រិតទៀត។

គម្រោងបុរីអ៊ីអិលធី ខតយ៉ាត ៦០ម (ELT Courtyard 60m) ជាគម្រោងដែលមានម៉ូតផ្ទះទំនើប ស៊ីវិល័យ ពោរពេញដោយប្រណីតភាព និងមានលក្ខណៈពិសេសប្លែកពីម៉ូតផ្ទះធម្មតា ស្ថិតក្នុងតំបន់សក្តានុពលខ្លាំង លើផ្លូវ60ម៉ែត្រ ដែលនឹងក្លាយជាវិថីពាណិជ្ជកម្មដ៏មមាញឹកនាពេលអនាគត ជាពិសេសគម្រោងមានចម្ងាយត្រឹមតែ ៥នាទីប៉ុណ្ណោះពីផ្សារទំនើប AEON3 និងត្រឹមតែ ១៥នាទីប៉ុណ្ណោះទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ឬអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។

ដោយមើលឃើញពីសមិទ្ធផល និងភាពជោគជ័យយ៉ាងសន្ធឹកសន្ធាប់ បទពិសោធន៍ និងជំនាញច្បាស់លាស់របស់ក្រុមហ៊ុនភ័ញធើ ទើបធ្វើឱ្យក្រុមហ៊ុន ELT Development បានជ្រើសរើសក្រុមហ៊ុនភ័ញធើ ជាដៃគូសហការផ្នែកលក់ និងទីផ្សារផ្ដាច់មុខទៅលើគម្រោងបុរីដ៏ប្រណីតរបស់ខ្លួន។

ពិធីចុះកិច្ចព្រមព្រៀងជាដៃគូផ្នែកលក់ និងទីផ្សារផ្តាច់មុខត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា គម្រោង ELT Courtyard 60m មិនមែនជាគម្រោងលើកទីមួយរបស់ ELT Development នោះទេ។ ជាក់ស្តែង ពួកគេធ្លាប់មានបទពិសោធន៍អភិវឌ្ឍគម្រោងអគារចំនួន ៣ កន្លងមកហើយដូចជា ELT Institute, Berkeley International Academy 1&2 ផងដែរ។

ជាពិសេស គម្រោងដ៏ប្រណីតមួយនេះ ត្រូវបានគូសប្លង់ដោយក្រុមស្ថាបត្យករ SROMAL architects ដែលធ្លាប់បានឈ្នះពានរង្វាន់អន្តរជាតិ Asia Pacific Property Awards សម្រាប់ឆ្នាំ 2021-2022 ថ្មីៗនេះផងដែរ។

លោកស្រី នាង អេងជា សហស្ថាបនិក និងជាអគ្គនាយិកា ELT Development បានមានប្រសាសន៍ថា៖ «ចក្ខុវិស័យរបស់ ELT Development ក្នុងការអភិវឌ្ឍន៍គម្រោង Courtyard 60mនេះ គឺដោយសារយើងចង់រួមចំណែកលើកកម្ពស់វិស័យលំនៅដ្ឋានកម្ពុជា ដោយការអភិវឌ្ឍន៍គម្រោងប្រកបដោយគុណភាពខ្ពស់ ជាមួយគំនិតច្នៃប្រឌិតសម្បូរបែប ដែលបំផុសគំនិតក្នុងការរស់នៅបែបសម័យថ្មី គួបផ្សំនឹងលក្ខណពិសេសរបស់ផ្ទះនីមួយៗ និងគម្រោងទាំងមូល ដែលផ្តល់ភាពងាយស្រួលក្នុងការរស់នៅ សិក្សា ធ្វើការ និងប្រាស្រ័យទាក់ទងជាមួយសហគមន៍ទាំងមូល»។

ក្នុងពិធីចុះកិច្ចព្រមព្រៀងជាដៃគូផ្នែកលក់ និងទីផ្សារផ្តាច់មុខនេះដែរ លោកងួន ឆាយលាង អគ្គនាយកក្រុមហ៊ុនភ័ញធើ បានផ្តល់បទសម្ភាសន៍ថា លោកពិតជាមានសេចក្តីសោមនស្សរីករាយមែនទែន ដែលទទួលបានសេចក្តីទុកចិត្តពីក្រុមហ៊ុន ELT Development ដែលបានជ្រើសរើសក្រុមហ៊ុនភ័ញធើជាដៃគូសហការផ្នែកលក់ និងទីផ្សារផ្តាច់មុខសម្រាប់គម្រោងដ៏ប្រណីតមួយនេះ។

លោកបានបញ្ជាក់បន្ថែមថា៖ «វិស័យអចលនទ្រព្យកម្ពុជាកាន់តែរីកចម្រើនទៅមុខឥតឈប់ឈរ ជាពិសេសតម្រូវការលំនៅដ្ឋានដែលមានស្តង់ដារ និងគុណភាពខ្ពស់ គួបផ្សំនឹងគំនិតរចនាប្លង់មេ(Master plan) និងម៉ូតផ្ទះបែបទំនើប ស៊ីវិល័យ ពោរពេញដោយការច្នៃប្រឌិតខ្ពស់ ក៏កាន់តែកើនឡើងជាលំដាប់។ គម្រោង Courtyard 60m បានមើលឃើញពីកង្វះខាតដែលគម្រោងទូទៅមាន ហើយព្យាយាមបំពេញរាល់តម្រូវទាំងនេះបានយ៉ាងល្អប្រសើរ ហើយភ័ញធើពិតជាមានកិត្តិយសដែលក្លាយដៃគូសហការផ្នែកលក់ និងទីផ្សារផ្តាច់មុខទៅលើគម្រោងមួយនេះ»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់ ជីប ម៉ុង លែន បានបើកលក់ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវក […]

ក្រុមហ៊ុនដែកលំដាប់ថ្នាក់លេខ១នៅកម្ពុជា បើកសម្ពោធផលិតផលថ្មី ៣ប្រភេទ

ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈរជើងយ៉ាងរឹងមាំក្នុងចំណា […]

វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» របស់​ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការថ្ងៃ ២៥វិច្ឆិកា​​ ខាងមុខនេះ

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃយ៉ាត់ […]

2023 ក្រុមហ៊ុនអចលនទ្រព្យដ៏ល្បី ERA នឹងពង្រីកវិលាលភាពខ្លួនឱ្យរិតតែខ្លាំងក្នុងទីផ្សារខុនដូនៅកម្ពុជា

ក្រុមហ៊ុន ERA Cambodia ដែល​ជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯក […]

តោះ! មកទស្សនាទិដ្ឋភាពនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាមួយតារាវ័យក្មេងជាច្រើនរូប

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ដែលកំពុងបើកដ […]