ប៉េង ហួត រើសក្រុមហ៊ុនល្បី Almond Hospitality មកផ្ដល់សេវាម្ហូបអាហារនៅសាលពិព័រណ៍ច្បារអំពៅ
ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលេចធ្លាមួយនៅកម្ពុជា ប៉េង ហួត គ្រុប បានសម្រេចជ្រើសរើសក្រុមហ៊ុនល្បីក្នុងស្រុក Almond Hospitality Group ឱ្យមកផ្ដល់សេវាផ្គង់ផ្គត់ម្ហូបអាហារប្រចាំសាលពិព័រណ៌របស់ខ្លួននៅខណ្ឌច្បារអំពៅ។
លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមហ៊ុន ប៉េង ហួត គ្រុប និងលោក លូ ម៉េង ប្រធានក្រុមហ៊ុន Almond Hospitality Group បានចុះកិច្ចព្រមព្រៀងកាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Khmer Times ចេញផ្សាយកាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ។
កិច្ចព្រមព្រៀងផ្នែកផ្គត់ផ្គង់សេវាម្ហូបអាហារនេះ ធ្វើឡើងនៅគ្រាដែលគម្រោងពិព័រណ៌របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប គ្រោងដាក់ឱ្យដំណើរការ នៅឆ្នាំ២០២២ ខាងមុននេះ។
សាលពិព័រណ៌នេះ ជាផ្នែកមួយនៃគម្រោង Gold Star Platinum របស់ក្រុមហ៊ុនប៉េង ហួត គ្រុប ដែលកំពុងកសាងឡើងលើផ្ទៃដីជាង ៤០០ហិកតា នៅលើផ្លូវជាតិលេខ១ ស្ថិតនៅខណ្ឌច្បារអំពៅ។
ក្រោយបញ្ចប់ការសាងសង់ សាលពិព័រណ៌នឹងអាចទទួលចំនួនមនុស្សរហូតដល់ទៅ ៣០០០ នាក់ សម្រាប់កម្មវិធីមង្គលការ ពិព័រណ៍ កិច្ចប្រជុំ និងសន្និសីទ ជាដើម។

