ប្រធានក្រុមហ៊ុនNagaCorp ៖ NagaWorld ដំណើរការដោយរលូនទោះព្រឹត្តិការណ៍កូវីដនៅមិនទាន់ស្ងប់ក្ដី

កាស៊ីណូយក្សណាហ្គាវើល នៅតែបើកដំណើរការពេញលេញជាធម្មតា ទោះបីមានការការរីករាលដាលនៃមេរោគកូវីដពីព្រឹត្តិការណ៍ ២៨ វិច្ឆិកា នៅមិនទាន់ស្ងប់ក្ដី។ នេះបើយោងតាមលោក Tim McNally ប្រធានក្រុមហ៊ុន NagaCorp។

លោក Tim McNally បានប្រាប់សារព័ត៌មាន GGRAsia ដែលចុះផ្សាយកាលពីថ្ងៃទី ១៤ ធ្នូ នេះថា ណាហ្គាវើលគឺដំណើរការពេញលេញ ហើយកាស៊ីណូរបស់លោកបានធ្វើការកែសម្រួលការធ្វើការងារយ៉ាងមានប្រសិទ្ធិភាព តាមការណែនាំរបស់របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់នឹងការរីករាតត្បាតនៃមេរោគកូវីដ១៩។

លោកបញ្ជាក់ថា៖ «កូវីដ១៩ ធ្វើឲ្យមានការធ្លាក់ចុះយ៉ាងគំហុកនៃភ្ញៀវបរទេសចាប់តាំងពីខែមីនា មកម្ល៉េះ ដូច្នេះបច្ចុប្បន្ន អាជីវកម្មរបស់យើងគឺ ពឹងផ្អែកយ៉ាងខ្លាំងលើទីផ្សារក្នុងស្រុក។ ដោយសារអតិថិជនក្នុងស្រុករបស់យើងនៅតែមានភាពរឹងមាំ ទើបធ្វើឲ្យអាជីវកម្មនៅតែមានភាពជោគជ័យ»។

យ៉ាងណាក្ដី លោក McNally នៅតែមានសុទិដ្ឋិនិយមថាអាជីវកម្មទេសចរណ៏ និងកាស៊ីណូនឹងស្ទុះឡើងវិញនៅឆ្នាំ ២០២១ ដោយសារការចាក់វ៉ាក់សាំងគឺកំពុងចាប់ផ្តើមហើយ។

រូបភាព៖ GGRAsia

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចុប្បន្នក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា កើនដល់ ២០ក្រុមហ៊ុន មានទុន ៣៣០លានដុល្លារ

គិតមកទល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារជួ […]

គិតត្រឹមត្រីមាសទី៣-២០២២ រដ្ឋប្រមូលបាន ១០លានដុល្លារ ពីការបោះផ្សាយមូលបត្ររដ្ឋ

រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទុនចំនួនប្រមាណ ១០.១៥ លានដ […]

១១ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចូលដែកនិងដែកថែបសរុបជិត ៣៣០លានដុល្លារ កើន២២%

កម្ពុជា បាននាំចូលដែក និងដែកថែប មានទឹកប្រាក់សរុប​ ៣២៧ លា […]

សម្តេច៖ តម្លៃអគ្គិសនី និងប្រេង ត្រូវរក្សារនៅដដែរ មិនឱ្យតម្លើងថ្លៃតាមអំពើចិត្តឡើយ

  សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា […]

ស្វែងយល់ពីសិទ្ធិជួលអចិន្ត្រៃយ៍ តើអ្នកផ្តល់សេវាជួល និងអ្នកជួលមានសិទ្ធិអ្វីខ្លះ?

អ្វីទៅជាសិទ្ធិជួលអចិន្ត្រៃយ៍? បើតាមមាត្រា ២៤៤ នៃក្រមរដ្ […]

ផ្សារទំនើប AEON៣ តម្លៃ ២៩០លានដុល្លារ គ្រោងបើកសាកល្បង ថ្ងៃទី១៥ ខែធ្នូ មុខនេះ

ផ្សារទំនើប អ៊ីអន ម៉ល មានជ័យ ដែលជាផ្សារទំនើបទី៣ របស់ក្រុ […]