ប្រភេទអាផាតមិនដែលមានបន្ទប់គេងតែមួយបានទាញយកចំណែកទីផ្សារខ្លាំងជាងគេក្នុងឆ្នាំ 2018

រូបភាពដោយ Apartment List

ទីផ្សារជួលអាផាតមិនបាននិងកំពុងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យហើយក្នុងនោះប្រភេទអាផាតមិនដែលត្រូវបានផ្គត់ផ្គង់ច្រើនជាងគេគិតត្រឹមត្រីមាសទី៤ឆ្នាំ២០១៨នេះគឺជាអាផាតមិនដែលមានបន្ទប់គេងតែមួយ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា VTrust Appraisal Cambodiaប្រភេទអាផាតមិនដែលមានបន្ទប់គេងតែមួយបានទាញយកចំណែកនៃទីផ្សារផ្គត់ផ្គង់រហូតដល់ទៅ ៥៥ ភាគរយដែលនេះគឺស្មើទៅនឹងចំនួនបន្ទប់ប្រមាណជា ៤.៩៥៦ យូនីតនៃអាផាតមិនសម្រាប់ជួលប្រមាណជា ៩.០២១ យូនីតដែលមានក្នុងទីផ្សារ។

ថ្លែងក្នុងកម្មវិធីសម្ពោធបឋមនៃរបាយការណ៍ខាងលើ លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុនVTrustបានឲ្យដឹងថាទីផ្សារអាផាតមិនដែលមានបន្ទប់គេងតែមួយគឺល្អដោយសារតែប្រភេទទីផ្សារអាផាតមិននេះគឺទទួលបានការជួលច្រើនបើប្រៀបធៀបទៅនឹងអាផាតមិនដែលមានបន្ទប់គេងពីរឬបី។

ជាងនេះទៅទៀត តាមរយៈការធ្វើបទបង្ហាញរបស់លោកដដែលបានឲ្យដឹងថាអាផាតមិនដែលមានបន្ទប់គេងតែមួយមានការកើនឡើងច្រើននោះគឺដោយសារអ្នកដែលមកស្នាក់នៅគឺភាគច្រើនជាជនបរទេសដែលមកតែម្នាក់ឯងអញ្ចឹងហើយទើបគាត់ជ្រើសរើសប្រភេទបន្ទប់គេងតែមួយប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតការផ្គត់ផ្គង់អាផាតមិនបន្ទប់គេងតែមួយគឺមានតម្លៃសមរម្យជាងប្រភេទអាផាតមិនផ្សេងៗទៀត។

សម្រាប់តម្លៃជួលវិញ អាផាតមិនដែលមានបន្ទប់គេងតែមួយគឺមានតម្លៃជួលជាមធ្យមប្រមាណ ជា ៦៣០ ដុល្លារអាមេរិកក្នុងមួយខែដែលក្នុងនោះអាផាតមិនដែលមានទីតាំងក្នុងខណ្ឌដូនពេញជាដើមអាចដាក់ជួលក្នុងតម្លៃរហូតដល់ទៅ ១២០០ ដុល្លារអាមេរិកក្នុងមួយខែឬស្មើទៅនឹង១៦ដុល្លារដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ដោយឡែកអាផាតមិនដែលមានបន្ទប់គេងពីរមានចំណែក ៣៤ ភាគ (៣.០៩៨យូនីត) អាផាតមិនប្រភេទផ្សេងទៀត ៦ ភាគរយ (៥២៩ យូនីត) អាផាតមិនបន្ទប់គេងបី ៤ ភាគរយ (៣៤៩យូនីត) និងអាផាតមិនប្រភេទជាន់លើដែលមានកន្លែងអង្គុយលេងpenthouse១ ភាគរយ (៧៩យូនីត) ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សន្ទស្សន៍ថ្លៃលំនៅដ្ឋានក្នុងរាជធានីភ្នំពេញ កើនឡើងដល់ ១១៥ភាគរយ ក្នុងខែសីហា 

ក្នុងខែសីហា ឆ្នាំ២០២២នេះ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធាន […]

ហេតុអ្វីរដ្ឋផ្ដោតបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធខ្លាំង? ជះឥទ្ធិពលដល់សេដ្ឋកិច្ចដូចម្ដេច?

ការបង្រ្កាបកាស៊ីណូ និងឧក្រិដ្ឋកម្មពាក់ព័ន្ធ បង្កប់ន័យជ្ […]

អ្នកជំនាញ៖ អចលនទ្រព្យនឹងស្ទុះមកកម្រិតមុនកូវីដនៅ ៣ ឆ្នាំទៀត​ វិស័យកើនខ្លាំងជាងគេគឺ…

បើទោះជាសេដ្ឋកិច្ចជាតិ និងអន្ដរជាតិ ជួបបញ្ហាពិតមែន តែវិស […]

ឆ្នាំ ២០២៣ គួរវិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅទិសដៅណា? ហេតុអ្វី?

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹង ឆ្នាំ២០២៣ ជាឆ្នា […]

CBRE៖ វិស័យអលចនទ្រព្យឆ្នាំ ២០២៣ នឹងមិនទាន់ស្ទុះខ្លាំងទេ ព្រោះតែ…

ទីផ្សារអចលនទ្រព្យនៅកម្ពុជា រំពឹងថានឹងប្រសើរឡើងបន្ដិចបន្ […]

ការដកវិធានការកូវីដ ជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យតិចតួចណាស់, អ្នកជំនាញថា…

អ្នកជំនាញបានឱ្យដឹងថា ការដកវិធានការកូវីដរបស់រដ្ឋាភិបាលកម […]