ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ផ្តោតលើការតភ្ជាប់សំខាន់ៗចំនួនបី

ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ផ្តោតលើការតភ្ជាប់នៃមធ្យោបាយធ្វើដំណើរ ចំនួនបីសំខាន់ សម្រាប់ខេត្តមណ្ឌលគីរី។

ទិសដៅយុទ្ធសាស្រ្តទី៦នៃផែនការមេះនេះ គឺនិយាយអំពីការតភ្ជាប់ ការសម្រួលការធ្វើដំណើរ និងការធ្វើសមាហរណកម្មក្នុងក្របខណ្ឌជាតិ និងតំបន់ ដែល ការតភ្ជាប់ការធ្វើដំណើរនេះគឺមានមធ្យោបាយចំនួន៣ ការតភ្ជាប់តាមផ្លូវអាកាស ការតភ្ជាប់តាមផ្លូវទឹក និងផ្លូវល្បឿនលឿន។

បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តការសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលមិនត្រឹមតែតភ្ជាប់រវាងព្រលានយន្តហោះក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងឈានទៅដល់ការតភ្ជាប់ជាមួយបណ្ដាប្រទេសជិតខាង ដូចជា វៀតណាម ឡាវ ថៃជាដើម។ តាមការបញ្ជាក់ពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងបញ្ចប់គម្រោងសាងសង់ព្រលានយន្តហោះនេះនៅចុងឆ្នាំ២០២៣។

ការតភ្ជាប់តាមផ្លូវទឹក៖ ដោយសារនៅស្រុកកោះញែកមានទន្លេស្រែពកដែលតភ្ជាប់ជាមួយទន្លេមេគង្គ ដូច្នេះទៅពេលអនាគតកម្ពុជាអាចតភ្ជាប់បណ្ដាញទេសចរណ៍ផ្លូវទឹកពីចំណុចទន្លេចតុមុខ តំបន់ទន្លេសាប តំបន់ឆ្នេរ ហើយនឹងមានការកសាងឱ្យមានចំណតយន្តហោះលើទឹកសម្រាប់បម្រើដល់វិស័យទេសចរណ៍។

ការតភ្ជាប់តាមផ្លូវគោក៖ ផែនការមេដដែលនេះបានជំរុញឱ្យមានការសិក្សាអភិវឌ្ឍនូវផ្លូវល្បឿនលឿន (High way) តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីនេះ ដែលមានកំណត់នៅក្នុងចក្ខុវិស័យដល់ឆ្នាំ២០៣៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]